
ការផ្លាស់ទៅ PSG របស់ Leo Messi និងការត្រលប់មកវិញទៅកាន់ Manchester United របស់ Cristiano Ronaldo ពិតជាការផ្ទេរដ៏កក្រើកធំបំផុតពីរក្នុងពិភពបាល់ទាត់។
ដូច្នេះពួកយើងសូមនាំលោកអ្នកទៅមើលថា តើមានមនុស្សប៉ុន្មានចុចឡាចរូបប្រកាសជាផ្លូវលើបណ្ដាញសង្គម Instagram រវាង Ronaldo និង Messi នៅក្លិបថ្មីរបស់ពួកគេ?
Leo Messi ផ្ទេរទៅ PSG៖ មានអ្នកចុចឡាចរូប ៨,៨ លាននាក់
Cristiano Ronaldo ផ្ទេរទៅ Manchester United៖ មានអ្នកចុចឡាចរូប ១២,១ លាននាក់
ទោះបីជា Ronaldo ផ្តួល Messi លើកំណត់ត្រានេះក៏ដោយ អ្វីគួរឱ្យកត់សម្គាល់នោះថា PSG បានចេញនូវ Teaser ចំនួនពីរបី មុននឹងប្រកាសអំពីការមកដល់របស់ Messi ជាផ្លូវការ ហើយពួកគេទទួលបានអ្នកមើលរាប់សិបលាននាក់ផងដែរ។ ខណៈការផ្លាស់ទៅ Man United របស់ Cristiano ត្រូវបានប្រកាសភ្លាមៗដោយគ្មានវីដេអូអ្វីនោះទេ៕ ដោយ៖ តារា