ការចាប់ឆ្នោតបែងចែកពូលសម្រាប់វគ្គប្រកួតជម្រុះពានរង្វាន់ Euro ២០២០ ចេញហើយ!!!

7704
  • ការបែងចែកពូលសម្រាប់វគ្គប្រកួតជម្រុះនៃពានរង្វាន់ Euro ឆ្នាំ ២០២០ បានចេញជាផ្លូវការហើយ ។

    Related image

    ការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Euro ឆ្នាំ ២០២០ នឹងត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២១ ខែ មីនា ឆ្នាំក្រោយរហូតដល់ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។ ការប្រកួតវគ្គជម្រុះនេះគេចែកចេញជា ១០ ពូល ដោយមួយពូលមានចំនួន ៥ ប្រទេសចូលរួមក្នុងប្រកួតប្រជែងដណ្ដើមឡើងទៅលេងវគ្គផ្ដាច់នៅឆ្នាំ ២០២០ ។

    កាលពីឆ្នាំ ២០១៦ ក្រុមជម្រើសជាតិព័រទុយហ្គាល់បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់អន្តរជាតិលំដាប់កំពូលនៅក្នុងទ្វីបអឺរ៉ុបមួយនេះ បន្ទាប់ពីបានផ្ដួលក្រុមម្ចាស់ផ្ទះដែលមានរហ័សនាមមាន់គក់បារាំងនៅវគ្គផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០ ដើម្បីគ្រងជើងឯកកាលពីគ្រានោះ ៕

    ដោយ៖តារា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី