ក្រោយវិលទៅ Man Utd វិញ CR7 ទទួលប្រាក់ខែតិចជាងកីឡាករលេងនៅចិន-ជប៉ុន ទៅទៀត

33159
  • Give Me Sport បានបង្ហាញបញ្ជីឈ្មោះអ្នករកចំណូលបានច្រើនជាងគេក្នុងវិស័យបាល់ទាត់ ហើយតារាឆ្នើមរបស់ PSG ពីររូបគឺ Lionel Messi និង Neymar ឈរនៅលើកំពូលតារាង។
    ទន្ទឹមនឹងនេះដែរគូប្រជែងយូរអង្វែងរបស់ Messi គឺ Cristiano Ronaldo មិនស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ទេ បន្ទាប់ពីការផ្លាស់ប្តូរយ៉ាងលឿនទៅ Manchester United ។ យោងតាមរបាយការណ៍តារាព័រទុយហ្កាល់បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដើម្បីវិលត្រឡប់ទៅបិសាចក្រហមវិញ ហើយឥឡូវនេះ Ronaldo ទទួលបាន ៤៨០.០០០អឺរ៉ូក្នុងមួយសប្តាហ៍។
    អ្នករកប្រាក់បានច្រើនជាងគេទី ៣ គឺវីរបុរសរបស់ក្លឹប Barca កីឡាករ Andres Iniesta ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅប្រទេសជប៉ុន។ ខាងក្រោមនេះគឺជាកីឡាករបាល់ទាត់ដែលមានប្រាក់ខែខ្ពស់ជាងគេទាំង ១០ នៅលើពិភពលោក ដោយផ្អែកលើប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់ពួកគេ៖
    ១. Lionel Messi (PSG, បារាំង) – ៣៥ លានអឺរ៉ូ ២. Neymar (PSG, បារាំង) – ៣០ លានអឺរ៉ូ ៣. Andres Iniesta (Vissel Kobe, ជប៉ុន) – ២៥ លានអឺរ៉ូ ៤. Oscar (Shanghai Port, ចិន) – ២៤ លានអឺរ៉ូ ៥. Cristiano Ronaldo (Manchester United, អង់គ្លេស) – ២៣ លានអឺរ៉ូ ៦. Antoine Griezmann (Barcelona, អេស្ប៉ាញ) – ២០ លានអឺរ៉ូ ៧. Mohamed Salah (Liverpool, អង់គ្លេស) – ១៩.៥ លានអឺរ៉ូ ៨. Gareth Bale (Real Madrid, អេស្ប៉ាញ) – ១៦ លានផោន ៩. Philippe Coutinho (Barcelona, អេស្ប៉ាញ) – ១៥.៥ លានផោន ១០. Robert Lewandowski (Bayern Munich, អាល្លឺម៉ង់) – ១៥.៥ លានអឺរ៉ូ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី