Cavani មិនចង់បាត់បង់អាវលេខ៧ របស់ខ្លួននៅ Man Utd ទេ ទោះសិស្សច្បងធំ Ronaldo មកដល់

21578
  • Edinson Cavani នឹងរក្សាអាវលេខ ៧ របស់គាត់នៅ Manchester United នៅរដូវកាលនេះ។ នេះបើយោងតាមប្រភពពី Jonathan Shrager ។
    មានការប៉ាន់ស្មានជាច្រើនជុំវិញម្ចាស់អាវលេខអាវ៧ ដែលជាលេខពិសេសប្រចាំក្លិប Manchester United ចាប់តាំងពីការវិលត្រឡប់របស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជាលើកទីពីរនាពេលថ្មីៗនេះ ក្រោយពីសម្រេចចិត្តចាកចេញពី Juventus ភ្លាមៗ។
    ទោះយ៉ាងណាច្បាប់នៅ Premier League មានន័យថាកីឡាករដែលបានចុះឈ្មោះចូលក្រុមរួចរាល់ មិនអាចផ្លាស់ប្តូរលេខអាវបានទេ លុះត្រាតែពួកគេត្រូវបានលក់ចេញ ឬក្លឹបទទួលបានការអនុញ្ញាតពិសេសពីលីគ។
    បិសាចក្រហមទំនងជាមិនត្រូវបានផ្តល់ការអនុញ្ញាតពិសេសទេ ហើយជាមួយ Anthony Martial កំពុងកាន់កាប់អាវលេខ ៩ នោះ Cristiano ប្រហែលជាត្រូវលេងជាមួយលេខអាវផ្សេងជាលើកដំបូងក្នុងរយៈពេលដ៏យូរមកនេះ។ Cavani នឹងមិនចាកចេញពី Old Trafford នៅរដូវកាលនេះទេ ហើយមានបំណងបំពេញកិច្ចសន្យារហូតដល់ឆ្នាំ ២០២២៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី