UEFA សម្រេចបង្កើតពានថ្មីមួយទៀតដែលជាពានលំដាប់ទី៣ របស់ទ្វីអឺរ៉ុប បន្ទាប់ពី UCL និង UEL

12513

គណៈកម្មាធិការប្រត្តិបត្តិរបស់ UEFA បានប្រកាសជាផ្លូវការនៃការបង្កើតពានរង្វាន់ថ្មីមួយទៀតនៅក្នុងទ្វីបអឺរ៉ុបដែលស្ថិតនៅក្រោមពានរង្វាន់ Champions League និង Europa League ដែលជាពានលំដាប់ទីបីនៅអឺរ៉ុប ។

Image result for UEFA announces new club competition to start from 2021

ពានរង្វាន់ដែលទើបបង្កើតថ្មីនេះមានឈ្មោះថា UEFA Europa League 2 ដែលនឹងត្រូវឲ្យប្រកួតដណ្ដើមពានរង្វាន់នេះនៅឆ្នាំ ២០២១ តទៅ ។ ពានរង្វាន់នេះមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេថាតើក្លឹបបញ្ចប់ចំណាត់លេខប៉ុន្មានដែលត្រូវលេងក្នុងពានរង្វាន់នេះ ដោយគ្រាន់តែដឹងថាវាមានលក្ខណះស្រដៀងទៅនឹងក្របខ័ណ្ឌ Champions League និង Europa League ដែរ ដែលមានចំនួន ៣២ ក្រុមចូលរួមធ្វើការប្រកួតប្រជែងពានថ្មីនេះ ដោយត្រូវបានគេចែកចេញជា ៨ ពូល ក្នុងមួយពូលមាន ៤ ក្រុម ។ និងមានវគ្គ ១៦ ក្រុម វគ្គ ៨ ក្រុម វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង វគ្គផ្ដាច់ព្រ័ត្រដូចពានធំៗទាំងពីរខាងលើដែរ ។

Image result for UEFA announces new club competition to start from 2021ពាន Champions League

បន្ថែមលើសពីនេះទៅទៀតមុនឡើងទៅវគ្គ ១៦ ក្រោមចុងក្រោយត្រូវមានវគ្គជម្រុះរវាងក្រុមលេខ ២ ក្នុងពូលនៃក្របខ័ណ្ឌ Europa League 2 ជាមួយក្រុមលេខ ៣ ក្នុងពូលនៃក្របខ័ណ្ឌ Europa League ដើម្បីស្វែងរកក្រុមឡើង ។ ខណះក្រុមដែលគ្រងជើងឯកក្របខ័ណ្ឌលំដាប់ទីបីនេះ និងត្រូវឡើងទៅលេងនៅក្នុងពានរង្វាន់ក្របខ័ណ្ឌលំដាប់ទីពីរ របស់អឺរ៉ុប នៅឆ្នាំបន្ទាប់ ។

Related imageពាន Europa League

គួរបញ្ជាក់ផងដែរថា UEFA នឹងចាប់ផ្ដើមឲ្យមានការប្រកួតដណ្ដើមពានរង្វាន់នេះនៅក្នុងឆ្នាំ ២០២១ ខាងមុខតទៅ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី