រំភើបណាស់! Verratti និយាយថា វាមិនគួរឱ្យជឿទាល់តែសោះ ដែលមាន Messi ជាមិត្តរួមក្រុម

31420
  • Marco Verratii បានប្រាប់ La Gazzetta dello Sport ថា៖ “ការមាន Messi នៅទីនេះគឺមិនគួរឱ្យជឿ។ ខ្ញុំមិនជឿទាល់តែខ្ញុំឃើញគាត់។ យើងបានស្គាល់គ្នារួចហើយ។ គាត់ប្រហែលជាមិននិយាយច្រើនទេ ប៉ុន្តែសម្រាប់ខ្ញុំ គាត់គឺល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ គាត់មានបច្ចេកទេស ហើយមិនអាត្មានិយម”។
    កីឡាករអ៊ីតាលី Verratti បានបន្ថែមទៀតថា៖ “ខ្ញុំមិនគិតថាគាត់នឹងពិបាកក្នុងការស្វែងរកទីតាំងចាប់ផ្តើមទេ។ យុទ្ធនាការជ្រើសរើសកីឡាករពិតជាមិនគួរឱ្យជឿ”។
    ខ្សែបម្រើវ័យ ២៨ឆ្នាំរូបនេះបានលេងការប្រកួតដំបូងរបស់គាត់ជាមួយ Messi នៅពេលដែល PSG ផ្ដួលក្រុម Reims ក្នុងលទ្ធផល ២-០ នៃក្របខ័ណ្ឌ Ligue 1 កាលពីយប់ថ្ងៃអាទិត្យនេះ ខណៈកីឡាករអាហ្សង់ទីនបានប្ដូរជំនួស Neymar នៅពាក់កណ្ដាលតង់ទី២។
    គួរជម្រាបជូនថា ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលវ័យ ៣៤ឆ្នាំ Messi បានផ្លាស់ទៅក្លិបអ្នកមានបារាំង PSG ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីចាកចេញពីក្លិប Barcelona ក្រោយផុតកុងត្រា និងមិនអាចតកិច្ចសន្យាថ្មីបាន៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី