Pochettino៖ ការមាន Mbappe គឺជាកាដូមួយ ចំពេលមានចចាមអារាមជាមួយ R.Madrid

18988
  • លោក Mauricio Pochettino គ្រូបង្វឹកក្រុម Paris Saint-Germain បានសាទរដល់ Kylian Mbappe បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះរកបានពីរគ្រាប់ក្នុងជ័យជម្នះ ២-០ លើក្រុម Reims នៅ Ligue 1 ។
    ថ្វីបើមានទំនាក់ទំនងជាមួយក្រុម Real Madrid ក៏ដោយ កីឡាករអន្តរជាតិបារាំងរូបនេះបន្តលេងការប្រកួតកាលពីថ្ងៃអាទិត្យ ដោយជួយក្រុមលោក Mauricio Pochettino ទទួលជ័យជម្នះ ២-០ ពីការតែតបាល់បញ្ចូលទីពីការបញ្ជូនបាល់របស់ Angel Di Maria និងពីការស៊ុតយ៉ាងល្អពីការបញ្ជូនរបស់ខ្សែការពារ Achraf Hakimi ។
    ទោះយ៉ាងណាក៏ដោយភាពមិនច្បាស់លាស់នៅតែមានលើអនាគតរបស់ Mbappe ចំពេលមានការដេញថ្លៃពី Real Madrid ខណៈកិច្ចសន្យាបច្ចុប្បន្ននឹងផុតកំណត់នៅរដូវក្តៅក្រោយ ប៉ុន្តែឥឡូវនេះគ្រូបង្វឹក PSG បានធ្វើការកោតសរសើរយ៉ាងខ្លាំងដល់តារាវ័យក្មេងរូបនេះ។
    ថ្លែងបន្ទាប់ពីការប្រកួតលោក Pochettino បានប្រាប់ Amazon Prime ថា៖ “គាត់ (Mbappe) គឺជាកីឡាកររបស់យើង។ ប៉ុន្តែអ្នកដឹងពីអាជីវកម្មនេះ វាពោរពេញដោយពាក្យចចាមអារ៉ាម។ ប្រធាន និងនាយករបស់យើងច្បាស់ណាស់។ គាត់នៅទីនេះជាមួយយើង ហើយយើងសប្បាយចិត្តជាមួយគាត់។ គាត់គឺជាកីឡាករដ៏សំខាន់ម្នាក់ ហើយវាគឺជាកាដូមួយដែលបានធ្វើឱ្យគាត់នៅជាមួយយើង”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី