Jose៖ កុំនិយាយពីកីឡាករ (CR7) ដែលតែងតែឈ្នះ រកគ្រាប់ និងបង្កើតប្រវត្តិសាស្ត្រ ២០ឆ្នាំ

18840
  • លោក Jose Mourinho ជឿជាក់ថាការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ Manchester United គឺជាជំនួញដ៏ល្អឥតខ្ចោះ។
    លោក Mourinho បានគ្រប់គ្រង Ronaldo នៅ Real Madrid ជាកន្លែងដែលបុរសទាំងពីរទទួលបានជោគជ័យដ៏អស្ចារ្យបំផុត ខណៈគ្រូបង្វឹកសញ្ញាតិព័រទុយហ្កាល់ក៏ធ្លាប់បានដឹកនាំក្រុមបិសាចក្រហម Manchester United ចន្លោះឆ្នាំ២០១៦-២០១៨។
    អ្នកចាត់ការទូទៅក្រុម Roma បច្ចុប្បន្នរូបនេះបាននិយាយថា៖ “រឿងតែមួយគត់ដែលខ្ញុំនិយាយ ហើយវាមើលទៅខ្ញុំនូវអ្វីដែលជាមូលដ្ឋាននិងតក្កវិជ្ជាគឺថា ប្រសិនបើ Juventus សប្បាយចិត្ត ប្រសិនបើ Cristiano សប្បាយចិត្ត ហើយប្រសិនបើ Manchester United សប្បាយចិត្ត នេះគឺជាអាជីវកម្មដ៏ល្អឥតខ្ចោះ”។
    អតីតអ្នកចាត់ការ Chelsea និង Inter Milan រូបនេះបន្តនិយាយទៀតថា៖ “ខ្ញុំគិតថាមិនចាំបាច់និយាយអំពី Cristiano ទេ។ មិនចាំបាច់ធ្វើអត្ថាធិប្បាយអំពីនរណាម្នាក់ដែលលេងឈ្នះ ស៊ុតបញ្ជូលទី និងបង្កើតប្រវត្តិសាស្ត្រ ២០ ឆ្នាំមកហើយនោះទេ”៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី