Juventus រកឃើញអ្នកមកជំនួស Ronaldo ដែលជាកីឡាករ PSG បោះបង់ចោល

31272
  • Moise Kean ត្រៀមខ្លួនរួចជាស្រេចដើម្បីក្លាយជាកីឡាកររបស់ Juventus ម្តងទៀត បន្ទាប់ពីបញ្ចប់ការខ្ចីជើងនៅក្លិបយក្សបារាំង Paris Saint-Germain។
    ខ្សែប្រយុទ្ធអ៊ីតាលីរូបនេះបានចូលរួមជាមួយក្រុមស្ករគ្រាប់ Everton ក្នុងឆ្នាំ ២០១៩ ប៉ុន្តែការផ្លាស់ប្តូររបស់គាត់មិនទទួលបានជោគជ័យឡើយ។ ដូចដែលបានរាយការណ៍ពីមុន Kean នឹងចូលរួមជាមួយក្លឹបចាស់របស់គាត់ក្នុងកិច្ចសន្យាខ្ចីពីរឆ្នាំ ដោយមានកាតព្វកិច្ចទិញផ្ដាច់នៅចុងបញ្ចប់។
    អ្នកជំនាញខាងផ្ទេរកីឡាករលោក Fabrizio Romano បាននិយាយថា៖ “ការតេស្តសុខភាពបានបញ្ចប់សម្រាប់ Moise Kean ក្នុងនាមជាកីឡាករថ្មីរបស់ Juventus ។ កិច្ចព្រមព្រៀងនឹងត្រូវបានប្រកាសបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងកាលពីម្សិលមិញជាមួយក្រុមប្រឹក្សាភិបាល Everton”។
    លោក Romano បានបញ្ជាក់ទៀតថា៖ “ឥឡូវនេះក្រុមប្រឹក្សាភិបាល Juventus នឹងសម្រេចចិត្តលើការចុះហត្ថលេខាបន្ថែមទៀត ហើយលោក Allegri ចង់បានខ្សែបម្រើថ្មី។ ចំណែកឯ Miralem Pjanic និង Axel Witsel ក៏ស្ថិតនៅក្នុងបញ្ជី”៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី