ត្រៀមខ្លួនទៅ! Varane បន្លា.ចគូស.ត្រូវ Man Utd ថា Ronaldo មិនដែលឈប់ស៊ុតបញ្ចូលទីឡើយ

19469
  • សូម្បីតែអ្នកដែលធ្លាប់លេងជាមួយ Cristiano Ronaldo រួចហើយក៏រំភើបនឹងការមកដល់របស់គាត់នៅ Manchester United ដែរ។
    Raphael Varane បានបង្ហាញខ្លួនលើកដំបូងក្នុងជ័យជម្នះលើក្រុម Wolves នៃការប្រកួតក្របខណ្ឌ Premier League ប្រចាំសប្ដាហ៍ទី៣ ហើយកីឡាករបារាំងរូបនេះបាននិយាយអំពីអតីតមិត្តរួមក្រុម Real Madrid របស់គាត់ ហើយ Varane ជឿជាក់ថាខ្សែប្រយុទ្ធព័រទុយហ្កាល់រូបនេះនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់កីឡាករនៅក្នុងក្រុម។
    Varane បាននិយាយថា៖ “ខ្ញុំពិតជារីករាយណាស់។ គាត់ (Ronaldo) គឺជាវីរបុរស ហើយកីឡាករទាំងអស់អាចរៀននៅពេលអ្នកលេងជាមួយគាត់។ វាជាជំនួយដ៏ល្អសម្រាប់កីឡាករទាំងអស់ និងសម្រាប់កីឡាករវ័យក្មេងទាំងអស់ ហើយពិតណាស់គាត់មិនដែលឈប់ស៊ុតបញ្ចូលទីឡើយ ដូច្នេះគាត់នឹងជួយក្រុម”។
    គួររម្លឹកផងដែរថា Manchester United បានឈានដល់កិច្ចព្រមព្រៀងនាំយកកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ទឹកដី Old Trafford ជាលើកទីពីរ ពីក្លិប Juventus ជាមួយកុងត្រារហូតដល់ឆ្នាំ២០២៣ ខណៈ Varane ត្រូវបានបិសាចក្រហម ទិញមកពីក្លិប Real Madrid នារដូវក្ដៅនេះ៕ ដោយ៖ តារា

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី