PSG នឹងមិនលក់ Mbappe ឡើយ លុះត្រាតែ Real ហ៊ានឱ្យលើសសំណើរចាស់ ១៧០លានអឺរ៉ូ

24612
  • យោងតាមសារព័ត៌មានអេស្ប៉ាញ Marca បានឱ្យដឹងថា Kylian Mbappe នឹងមិនចាកចេញពី PSG ទេនៅរដូវក្តៅនេះ លុះត្រាតែ Real Madrid កែលម្អការផ្តល់ជូនរបស់ពួកគេនៅប៉ុន្មានម៉ោងខាងមុខនេះ។
    ការដេញថ្លៃចុងក្រោយរបស់ក្លិបអធិរាជស Real Madrid គឺមានចំនួន ១៧០ លានអឺរ៉ូបូក ១០ លានអឺរ៉ូបន្ថែមទៀត។ ទោះយ៉ាងណា PSG បានបដិសេធការផ្តល់ជូននេះ ដោយសារពួកគេជឿជាក់ថា Mbappe មានតម្លៃខ្ពស់ជាងនេះ។
    ក្នុងពេលជាមួយគ្នានេះដែរក្រុម Real Madrid មិនមានបំណងធ្វើការផ្តល់ជូនរបស់ពួកគេខ្ពស់ជាងនេះទេ ដោយពួកគេរំពឹងថាពួកគេនឹងអាចចុះហត្ថលេខាជាមួយ Mbappe ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ នៅពេលកិច្ចសន្យារបស់កីឡាកររូបនេះផុតកំណត់។
    ចំពោះ Mbappe ផ្ទាល់រូបគេនឹងសប្បាយចិត្តចំពោះលទ្ធផលណាមួយ ហើយត្រៀមបន្តនៅប៉ារីសមួយឆ្នាំទៀត មុនពេលចប់កិច្ចសន្យានារដូវក្ដៅឆ្នាំ២០២២។ ទន្ទឹមនឹងនេះ PSG នឹងសង្ឃឹមថា ការលេងជាមួយ Leo Messi និង Neymar រយៈពេលមួយឆ្នាំនឹងបញ្ចុះបញ្ចូលឱ្យ Mbappe បន្តស្នាក់នៅ Parc des Princes លើសពីរដូវកាលនេះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី