ក្រោយបរាជ័យទិញ Mbappe ពេលនេះ R.Madrid បែរទិញបានតារាវ័យក្មេងបារាំងរូបនេះវិញ

27498
  • យោងតាមប្រភពកំពូល Fabrizio Romano បានឱ្យដឹងថា Real Madrid និង Rennes បានឈានដល់កិច្ចព្រមព្រៀងពេញលេញមួយស្តីពីការផ្ទេរកីឡាករ Eduardo Camavinga ហើយ។
    ក្លិបអធិរាជស Real Madrid នឹងបង់ប្រាក់ចំនួន ៣១ លានអឺរ៉ូ បូករួមនិងប្រាក់បន្ថែមសម្រាប់ការនាំយកកីឡាករបារាំងវ័យ ១៨ ឆ្នាំនៅមុនបិទទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះបិទបញ្ចប់។
    Camavinga បានបញ្ចប់ការតេសសុខភាពរបស់គាត់រួចហើយ ហើយឯកសារត្រូវបានចុះហត្ថលេខា។ ការផ្ទេរនេះនឹងត្រូវប្រកាសនៅថ្ងៃទី ៣១ ខែសីហាបន្តិចទៀតនេះ។
    ទីបំផុតត្រូវបានគេនិយាយថា ខ្សែប្រយុទ្ធវ័យក្មេងពោពេញទៅដោយទេពកោសល្យ Camavinga បានជ្រើសរើសយកក្រុមយក្សអេស្ប៉ាញ Real Madrid នាំមុខក្រុមបិសាចក្រហម Manchester United និងក្រុមអ្នកមានបារាំង Paris Saint-Germain៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី