ផ្លូវការ!!! Luka Mordric បានក្លាយជាម្ចាស់ពានរង្វាន់  Ballon d’Or ប្រចាំឆ្នាំ ២០១៨ នេះ

7592

ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Luka Mordric បានក្លាយជាម្ចាស់ពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៨ ជាផ្លូវការ ក្រោយពីការប្រកាសកាលពីយប់មិញនេះ ។

Image result for luka modric ballon d'or 2018

កីឡាករសញ្ជាតិក្រូអាតវ័យ ៣២ ឆ្នាំ Luka Modric ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អដោយជួយឲ្យ ក្លឹបអធិរាជស Real Madrid ពានរង្វាន់ជាច្រើនរួមទាំងក្របខ័ណ្ឌ Laliga និង UEFA Champions League និងបានដឹកនាំក្រុមជម្រើសជាតិក្រូអាតឡើងទៅវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup ឆ្នាំ ២០១៨ ជាប្រវត្តិសាស្ត្ររបស់ពួកគេផងដែរ ។

Image result for luka modric ballon d'or 2018

Luka Mordric បានផ្ដួលកីឡាករ Cristiano Ronaldo និង Antoine Griezmann ក្នុងចំណោមបេក្ខភាពកំពូលទាំង ៣ រូបដើម្បីកាន់ពានរង្វាន់បុគ្គលឆ្នើមបំផុតប្រចាំឆ្នាំ ២០១៨ នេះ ។ លើសពីនេះទៅទៀត Luka Modric គឺជាកីឡាករតែម្នាកគត់ដែលបានបញ្ចប់រាជ្ជកាលមួយទសវត្សរ៍របស់កំពូលកីឡាករ Cristiano Ronaldo និង Lionel Messi ក្នុងកាលលើកពានរង្វាន់នេះ ( ឈ្នះពាន Ballon d’Or ម្នាក់ ៥ ដង ) ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី