Barcelona សម្លឹងចង់បានសិស្សប្អូន Ronaldo តារាវ័យក្មេង Joao Felix មកជំនួស Messi

26092
  • យោងតាមគេហទំព័រ RAC1 បានឱ្យដឹងថាក្លឹប Barcelona បានសួរទៅក្លឹប Atletico Madrid ពីលទ្ធភាពខ្ចីជើងកីឡាករវ័យក្មេង Joao Felix។
    យោងតាមប្រភពព័ត៌មាន ក្រុមយក្សកាតាឡានចង់បានការខ្ចីជើងសាមញ្ញមួយដោយមិនគិតថ្លៃ នៅរដូវក្ដៅនេះ។ ក្រុមយក្សប្រចាំទីក្រុងម៉ាឌ្រីតបានទទួលសំណើនេះ ហើយត្រូវបានគេរំពឹងថានឹងឆ្លើយតបនៅថ្ងៃទី ៣១ ខែសីហានៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
    ជាមួយគ្នានេះដែរគេបាននិយាយថា គ្រូបង្វឹក Barcelona លោក Ronald Koeman បានស្នើសុំឱ្យក្លឹបចុះហត្ថលេខាលើខ្សែប្រយុទ្ធម្នាក់ទៀត ខណៈពួកគេទើបនឹងបាត់បង់ខ្សែប្រយុទ្ធកំពូល Lionel Messi ដែលបានចាកចេញទៅក្លិបបារាំង PSG។
    កាលពីរដូវកាលចាស់កន្លងទៅ ខ្សែប្រយុទ្ធព័រទុយហ្កាល់ Felix លេងបាន ៤០ ប្រកួតឲ្យក្រុម Atletico Madrid និងបានរួមចំណែកជាមួយគ្រាប់បាល់ចំនួន ១០ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៦ លើកក្នុងរយៈពេល ២ឆ្នាំមកនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី