
ក្លិប Atletico Madrid បានច្រានចោលសំណើរសុំខ្ចីជើងពីក្រុម Barcelona សម្រាប់ខ្សែប្រយុទ្ធ Joao Felix នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន Goal។
ការផ្តល់ជូននេះត្រូវបានធ្វើឡើងតាមរយៈភ្នាក់ងារលោក Jorge Mendes ដោយក្លឹប Barcelona បង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកីឡាករព័រទុយហ្កាល់វ័យ ២១ឆ្នាំដែលពួកគេបានកំណត់គោលដៅពីមុនមក។
ប៉ុន្តែក្រុម Atletico Madrid មិនចាប់អារម្មណ៍លក់ទេ ហើយពួកគេចាត់ទុកថា Felix គឺជាគ្រាប់ពេជ្រនាពេលអនាគតរបស់ក្លឹប ហើយដូច្នេះពួកគេមិនគិតពីការបោះបង់កីឡាករដែលមានទេពកោសល្យរបស់ពួកគេឡើយ។
Atletico Madrid នឹងជូនដំណឹងដល់ Barcelona និងលោក Mendes ថា ការលក់ Felix មិនមែនជាជម្រើសនៅដំណាក់កាលនេះទេ ព្រោះពួកគេចង់ឈ្នះ La Liga សម្រាប់រដូវកាលទី២ ជាប់ៗគ្នា។ ដូច្នេះការរំពឹងទុករបស់លោក Ronald Koeman និងក្រុមរបស់លោកនឹងមិនអាចនាំយកតារាវ័យក្មេងរូបនេះបាននោះទេ៕ ដោយ៖ វិទូ