បែកធ្លាយ Ronaldo ធ្លាប់ស្នើរឱ្យ Barca ទិញខ្លួន តែត្រូវបដិសេធ មុនត្រឡប់ទៅ Man Utd វិញ

30162
  • ពាក្យចចាមអារ៉ាមបាននិយាយថា Cristiano Ronaldo នៅពេលដែលគាត់ចង់ចាកចេញពី Juventus កាលពីដើមរដូវក្តៅនេះ បានផ្តល់ខ្លួនគាត់ផ្ទាល់ទៅកាន់ក្លឹបធំៗមួយចំនួន។
    វិទ្យុ Catalunya ដែលអាចជឿទុកចិត្តបានអះអាងថា ក្លឹបមួយក្នុងចំណោមក្លឹបទាំងនោះក៏មានក្លិប Barcelona ផងដែរ។ ប្រធានក្រុមព័រទុយហ្កាល់រូបនេះត្រូវបានផ្តល់ជូនក្រុមកាតាឡាន តាមរយៈភ្នាក់ងាររបស់គាត់គឺលោក Jorge Mendes ។
    ទោះយ៉ាងណាក៏ដោយវាត្រូវបានគេនិយាយថា Barca បានបដិសេធសំណើនេះយ៉ាងឆាប់រហ័ស។ មូលហេតុដែលក្រុមកាតាឡានបដិសេធមិនត្រូវបានបញ្ជាក់នោះទេ។ បើទោះបីជាវាមិនទំនងដែល Barca មានលទ្ធភាពទិញ Ronaldo ដោយពិចារណាលើបញ្ហាផ្នែកហិរញ្ញវត្ថុដែលពួកគេកំពុងជួបប្រទះ។
    ទោះយ៉ាងណាក៏ដោយវាមិនពិបាកក្នុងការស្រមៃថា Cristiano ត្រូវបានផ្តល់ជូន Barca ទេ។ ព្រោះកាលពីប៉ុន្មានម៉ោងមុនពេលវិលត្រលប់ទៅ Manchester United វិញ ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះត្រូវបានគេនិយាយថា កំពុងចរចាកម្រិតខ្ពស់ជាមួយគូប្រជែងរបស់ពួកគេគឺ Manchester City ។
    បន្ទាប់ពីចាយពេល ៩ឆ្នាំនៅឯក្លិប Real Madrid វាពិតជាមានអារម្មណ៍អស្ចារ្យដែលបានឃើញ Ronaldo លេងឲ្យគូប្រជែងរបស់ក្រុមស្ដេចស ស្របពេល Barcelona ទើបនឹងបាត់បង់តារាកំពូលរបស់ខ្លួន ពោលគឺ Lionel Messi ដែលបានផ្លាស់ទៅ PSG៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី