Mbappe ឈ្នះពានរង្វាន់ Trophee Kopa ដែលជាពានសម្រាប់កីឡាករល្អបំផុតក្រោមអាយុ ២១ ឆ្នាំ

6334

កីឡាករ Kylian Mbappe របស់ក្លិប Paris Saint-Germain បានឈ្នះពានរង្វាន់ Trophee Kopa នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Ballon d’Or សម្រាប់កីឡាករវ័យក្មេងឆ្នើមដែលមានអាយុក្រោម ២១ ឆ្នាំ ។

Image result for Kylian Mbappe Trophee Kopa

Kylian Mbappe ដែលបានលើកពានរង្វាន់ FIFA World Cup ជាមួយបារាំង និងក៏បានលើកពានរង្វាន់ក្របខ័ណ្ឌ Ligue 1 ចំនួន ២ រដូវកាលទាំងជាមួយក្លឹប Paris Saint-Germain និងក្លឹប AS Monaco ដោយបានផ្តួលកីឡាករ Trent Alexander-Arnold របស់ក្លឹបហងក្រហម Liverpool , កីឡាករ Christian Pulisic របស់ក្លឹប Borussia Dortmund និងកីឡាករ Justin Kluivert របស់ក្លឹប AS Roma ដើម្បីក្លាយជាម្ចាស់ពានរង្វាន់ Trophee Kopa ដែលជាពានប្រគល់ជូនកីឡាករឆ្នើមអាយុក្រោម ២១ ឆ្នាំ ។

Image result for Kylian Mbappe Trophee Kopa

Kylian Mbappe បាននិយាយថា៖ ” ខ្ញុំសប្បាយរីករាយណាស់ដែលទទួលបានពានរង្វាន់នេះ ។ ពានរង្វាន់នេះគឺជាឆ្នាំដ៏អស្ចារ្យមួយដែលខ្ញុំដឹងថាគឺអរគុណដល់មិត្តរួមក្រុមទាំងអស់របស់ខ្ញុំនៅក្នុងក្លិបនិងក្រុមជម្រើសជាតិ ។ ខ្ញុំនឹងមិនភ្លេចពីការផ្សងព្រេងនៃការប្រកួតបាល់ទាត់ពិភពលោកទេ វាគឺជាពេលវេលាល្អមួយដើម្បីអរគុណដល់ពួកគេហើយវាជាការលើកទឹកចិត្តបន្ថែមដើម្បីបន្តធ្វើការ ។ គោលដៅបន្ទាប់របស់ខ្ញុំគឺត្រូវលើកអ្វីៗគ្រប់យ៉ាង ( មិនត្រឹមតែពាន Ballon D’Or ប៉ុណ្ណោះទេ ) ហើយខ្ញុំនឹងត្រូវការជំនួយពីមិត្តរួមក្រុមរបស់ខ្ញុំ ” ។

Image result for Kylian Mbappe Trophee Kopa

ក្នុងឆ្នាំដំបូងរបស់កីឡាករវ័យ ១៩ ឆ្នាំរូបនេះជាមួយ PSG បន្ទាប់ពីការខ្ចីជើងពីក្លឹប AS Monaco ក្នុងតម្លៃទិញផ្ដាច់ចំនួន ១៨០ លានអឺរ៉ូ Kylian Mbappe បានស៊ុតបញ្ចូលទីចំនួន ១៣ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ៨ លើកក្នុងការបង្ហាញខ្លួន ២៧ លើកក្នុងក្របខ័ណ្ឌ Ligue 1 ខណៈដែលបន្ថែម ៤ គ្រាប់ទៀត និងបញ្ចូនបាល់ឲ្យគេស៊ុតចំនួន ៣ ដងនៅក្នុងក្របខ័ណ្ឌ Champions League ។

Image result for Kylian Mbappe Trophee Kopa

ការបង្ហាញទម្រង់លេងដ៏អស្ចារ្យរបស់ Kylian Mbappe បានធ្វើឱ្យគាត់ទទួលបានចំណាត់ថ្នាក់ទី ៤ នៅក្នុងការបោះឆ្នោតពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៨ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី