Ronaldo អាចពាក់អាវលេខ៧ នៅ Man Utd បានឬក៏អត់ គឺអាស្រ័យទៅលើបុគ្គលពីរនេះ

23095
  • តើ Cristiano Ronaldo នឹងពាក់អាវលេខ ៧ នៅក្លិបបិសាចក្រហម Manchester United ក្រោយត្រឡប់មកវិញ?
    បើយោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Ronaldo អាចទទួលបានអាវលេខ៧ ឬក៏អត់វាអាស្រ័យទៅខ្សែប្រយុទ្ធ Edinson Cavani និងខាងក្របខ័ណ្ឌ Premier League ខណៈកាលពី Ronaldo ប្រកបអាជីពរយៈពេល ៦ឆ្នាំនៅ Manchester United ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានពាក់អាវលេខ៧ និងបានធ្វើឱ្យលេខនេះមានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ក្លិបយក្សអង់គ្លេសមួយនេះ។
    សំណើររបស់ Ronaldo ដើម្បីទទួលបានលេខអាវ ៧ ត្រូវបានបញ្ចូលទៅក្នុងការពិភាក្សានៅពេលកិច្ចព្រមព្រៀងផ្ទេររបស់គាត់ត្រូវបានយល់ព្រម ប៉ុន្តែការសម្រេចចិត្តចុងក្រោយស្ថិតនៅលើម្ចាស់អាវដើម Cavani និងលីគប៉ុណ្ណោះ៕ ដោយ៖ វិទូ

    ប្រភព :
    Talksport
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី