ក្ដៅៗ! Barca ចាប់អារម្មណ៍ចង់បាន Cavani ចំពេល Man Utd ចង់ដកអាវលេខ៧ ឱ្យ Ronaldo

24649
  • យោងតាមសារព័ត៌មាន Mundo Deportivo បានឱ្យដឹងថាក្លឹប Barcelona កំពុងពិចារណាក្នុងការចុះហត្ថលេខាជាមួយ Edinson Cavani ។
    ទោះយ៉ាងណាក៏ដោយការចុះហត្ថលេខាលើកីឡាករវ័យ ៣៤ ឆ្នាំរូបនេះអាចបង្ហាញពីការលំបាកដោយសារក្រុមកាតាឡានប្រហែលជាមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបើកប្រាក់ខែរបស់ខ្សែប្រយុទ្ធជើងចាស់រូបនេះនោះទេ។
    ខ្សែប្រយុទ្ធអ៊ុយរូហ្គាយរូបនេះបានធ្លាក់ចុះការពេញចិត្តនៅឯក្លឹប Manchester United បន្ទាប់ពីការមកដល់របស់កីឡាករ Cristiano Ronaldo ដែលជាការវិលត្រឡប់លើកទីពីរ ក្រោយចាយពេល ៣ឆ្នាំនៅក្លិបសេះបង្កង់ Juventus។
    ការសែត Mundo Deportivo អះអាងថា Cavani គឺជាជម្រើសមួយក្នុងចំណោមជម្រើសដែលត្រូវបានសិក្សាដោយក្រុមអ្នកមានបុណ្យ Barcelona ព្រោះពួកគេចង់បន្ថែមខ្សែប្រយុទ្ធទៅក្រុមរបស់ពួកគេ មុនថ្ងៃកំណត់ផ្ទេរកីឡាករនារដូវក្ដៅត្រូវបិទទ្វារ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី