លោក Perez ជឿជាក់ថារឿងស្នេហាដ៏ស្រស់ស្អាតរវាង Real Madrid និង Ballon d’Or នឹងមានវគ្គបន្តទៀត

11625

លោក Florentino Perez ប្រធានក្លិប Real Madrid រំពឹងថាខ្សែប្រយុទ្ធ Luka Modric នឹងមិនមែនជាកីឡាករចុងក្រោយគេបង្អស់របស់អធិរាជសនោះទេក្នុងការឈ្នះពាន Ballon d’Or ។

Image result for Florentino Perez

កិច្ចខិតខំប្រឹងប្រែងរបស់ Luka Modric សម្រាប់ក្លិប Real Madrid និងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ក្រុមជម្រើសជាតិក្រូអាត បានធ្វើឲ្យរូបគេផ្ដួលអតីតមិត្តរួមក្រុមកីឡាករ Cristiano Ronaldo ដើម្បីលើកពានរង្វាន់ Ballon d’Or ក្នុងឆ្នាំនេះ ។ Ronaldo ដែលបានចូលរួមជាមួយក្លឹបសេះបង្កង់ Juventus កាលពីខែកក្កដាគឺជាម្ចាស់ពានរង្វាន់ចំនួន ៥ សម័យកាលដោយបានឈ្នះនៅកំឡុងឆ្នាំ ២០១៣ , ២០១៤ , ២០១៦ និង ២០១៧ នៅពេលដែលគាត់ជាកីឡាកររបស់ម៉ាឌ្រីដ ។

អតីតកីឡាកររបស់ក្លឹប Manchester United រូបនេះបានអះអាងថាគាត់បានចាកចេញពីប្រទេសអេស្ប៉ាញដោយសារតែការបែកបាក់ទំនាក់ទំនងរបស់គាត់ជាមួយប្រធានក្លិប Real Madrid លោក Florentino Perez ប៉ុន្តែកីឡាករ Modric បានបន្តការត្រួតត្រាជំនួស Ronaldo ដើម្បីឈ្នះពានរង្វាន់ Ballon d’Or ប្រចាំឆ្នាំ ២០១៨ នៅប្រទេសបារាំង ។

Related image

លោក Perez បាននិយាយថា៖ ”  Real Madrid មានកិច្ចការដ៏សំខាន់ជាមួយនឹងពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ។ វាជារឿងស្នេហាដ៏ល្អរវាង Ballon d’Or និង Real Madrid ហើយខ្ញុំប្រាកដថាវានឹងបន្តមាន​ ” ។

Image result for luka modric ballon d'or

វាជាលើកទី ១០ ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប Real Madrid ក្នុងការឈ្នះពានរង្វាន់នេះ ហើយ Modric បានក្លាយជាកីឡាករទី ៧ របស់ក្លឹបយក្សអេស្ប៉ាញដែលទទួលបានពាននេះ ។ លោក Alfredo di Stefano បានឈ្នះពានរង្វាន់បាល់ពាននេះចំនួន ២ ដងជាលើកដំបូងកាលពីឆ្នាំ ១៩៥៧ និង ១៩៥៩ ខណៈពេលដែលមិត្តរួមក្រុមរបស់គាត់លោក Raymond Copa បានឈ្នះពានរង្វាន់នេះក្នុងឆ្នាំ ១៩៥៨ ។ ទោះបីជាមានភាពជោគជ័យដំបូងក៏ដោយក៏អ្នកទាំងពីរគឺជាកីឡាករពីរនាក់ចុងក្រោយរបស់ម៉ាឌ្រីដដើម្បីឈ្នះពាន Ballon d’Or អស់រយៈពេលជាង ៤០ ឆ្នាំមក ហើយរហូតដល់ខ្សែប្រយុទ្ធឆ្នើមព័រទុយហ្គាល់ម្នាក់ទៀតគឺលោក Luis Figo បានទទួលជ័យជម្នះសារជាថ្មីក្នុងនាមជាកីឡាកររបស់ Real Madrid កាលពីឆ្នាំ ២០០០ ។

Related image

Real Madrid បានទទួលជ័យជម្នះជាញឹកញាប់បន្ថែមទៀតក្រោយពីការទទួលបានជ័យជម្នះរបស់លោក Luis Figo ខណៈដែលអតីតកីឡាករប្រេស៊ីល Ronaldo បានឈ្នះកាលពីឆ្នាំ ២០០២ ដែលជាជ័យជម្នះលើកទី ២ របស់ខ្លួន ក្រោយពីគាត់បានឈ្នះពានរង្វាន់នេះកាលពីគាត់ជាសមាជិករបស់ក្លឹប Inter Milan ក្នុងឆ្នាំ ១៩៩៧ ។ បួនឆ្នាំក្រោយមកក្នុងឆ្នាំ ២០០៦ លោក Fabio Cannavaro ដែលជាអតីតកីឡាកររបស់អ៊ីតាលីបានទទួលពានបាល់មាសនេះនៅទីក្រុងម៉ាឌ្រីដម្ដងទៀត បន្ទាប់មកគឺជាកីឡាករ Cristiano Ronaldo ដែលបានគ្រប់ដណ្ដប់ការឈ្នះពានរង្វាន់នេះចំនួន ៤ ដង បន្ទាប់ពីរូបគាត់ធ្លាប់ឈ្នះពាននេះកាលពីជាសមាជិករបស់ក្លឹប Manchester United ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី