Barcelona ស្នើទៅកាន់ At.Madrid សុំធ្វើការផ្លាស់ប្ដូររវាង Griezmann និង Joao Felix

28904
  • យោងតាមវិទ្យុ Catalunya បានឱ្យដឹងថាក្លឹប Barcelona បានស្នើកិច្ចព្រមព្រៀងដោះដូរកីឡាករដ៏ភ្ញាក់ផ្អើលមួយជាមួយក្លឹប Atletico Madrid។
    ប្រភពខាងលើបានបញ្ជាក់ថា Antoine Griezmann នឹងវិលត្រលប់ទៅ Atletico Madrid វិញ ខណៈ Joao Felix នឹងចូលរួមជាមួយ Barcelona ។
    លោក Diego Simeone ត្រូវបានគេនិយាយថា ពេញចិត្តចំពោះកិច្ចព្រមព្រៀងនេះ ប៉ុន្តែប្រធានក្លឹប Atletico មិនសូវមានភាពវិជ្ជមានទេ ព្រោះការទាមទារប្រាក់ខែរបស់ Griezmann គឺខ្ពស់ជាងខ្សែប្រយុទ្ធវ័យក្មេងព័រទុយហ្កាល់ Felix។
    Barcelona ចង់បានការដោះដូរស្មើរគ្នាដោយមិនគិតថ្លៃផ្ទេរ ដែលវាអាចជាឧបសគ្គមួយសម្រាប់ការផ្លាស់ប្ដូរនេះ។ វានៅតែត្រូវបានគេមើលថា តើក្លឹបរកឃើញកិច្ចព្រមព្រៀងមួយដែរឬទេ? ប៉ុន្តែសូម្បីតែក្រុមកាតាឡានដែលជាអ្នកផ្តួចផ្តើមកិច្ចចរចានេះ យល់ឃើញថាកិច្ចព្រមព្រៀងនេះមានភាពស្មុគស្មាញខ្លាំង ពិបាកនឹងអាចទៅរួចណាស់៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី