កូនប្រុសទាំងពីររបស់ Messi ចាកចេញពីសាលាបាល់ទាត់ Barca ចូលរួមជាមួយ PSG តាមឪពុក

18766
  • Leo Messi បានចុះឈ្មោះកូនប្រុសទាំងពីរនាក់របស់គាត់គឺ Thiago និង Mateo នៅឯសាលារបស់ក្លិប Paris Saint-Germain នេះបើយោងតាមរបាយការណ៍ការសែត L’Equipe ។
    ឥឡូវនេះអ្នកទាំងពីរបានចាកចេញពីសាលារបស់ Barcelona ជាផ្លូវការហើយ។ Mateo នឹងលេងឱ្យក្រុម PSG U7 ខណៈដែល Thiago នឹងលេងឱ្យ U9 ឬ U10 ក្លិបយក្សបារាំង។
    ចំពោះកំណត់ត្រានេះ Thiago មានអាយុ ៩ ឆ្នាំ ដូច្នេះការពិតដែលថា កូនប្រុសច្បង Messi រូបនេះអាចទៅលេងឱ្យក្រុម U10 នេះបង្ហាញថាគាត់ស្ថិតក្នុងកម្រិតល្អ។
    សូមជម្រាបជូនថា ការផ្លាស់ប្ដូរសាលាហ្វឹកហាត់បាល់ទាត់នេះរបស់កូនប្រុស Messi ទាំងពីរនេះ បន្ទាប់ពីឪពុករបស់ពួកគេពោលគឺម្ចាស់ពាន Ballon D’or ៦សម័យកាល ចូលរួមជាមួយក្លិប PSG ដែលជាក្លិបថ្មីដំបូងនៅក្នុងអាជីពរបស់ Messi បន្ទាប់ពីចាយពេល ២០ឆ្នាំនៅ Barcelona៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី