Modric ៖ ការបញ្ចប់រាជ្ជកាលរបស់ Messi & Ronaldo សម្រាប់ Ballon d’Or គឺជាជ័យជម្នះសម្រាប់កីឡាគ្រប់គ្នា

15851

Luka Modric បាននិយាយថាការឈ្នះពាន Ballon d’Or របស់គាត់គឺសម្រាប់កីឡាករទាំងអស់ដែលសមនឹងទទួលបានពានរង្វាន់ ប៉ុន្តែបានខកខានដោយសារតែកំពូលខ្សែប្រយុទ្ធចំនួន ២ នាក់ Lionel Messi និង Cristiano Ronaldo ក្នុងការឈ្នះពានរង្វាន់នេះអស់រយះពេល ១០ ឆ្នាំ ។

ខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid កីឡាករ Luka Modric ដែលជាប្រធានក្រុមរបស់ជម្រើសជាតិក្រូអាតវ័យ ៣២ ឆ្នាំរូបនេះបានបញ្ចប់រដូវកាលដ៏អស្ចារ្យមួយក្នុងឆ្នាំ ២០១៨ ដោយបានធ្វើឲ្យរូបគេឈ្នះ Ballon d’Or នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ។ ខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Messi និងកីឡាករសញ្ជាតិព័ទុយហ្គាល់ Ronaldo បានឈ្នះពានរង្វាន់ចំនួន ៥ ដងម្នាក់ក្នុងរយៈពេល ១០ ឆ្នាំមកនេះ ។ ទោះជាយ៉ាងណាក៏ដោយ Modric បានបញ្ចប់នូវរាជ្ជកាលរយៈពេល ១០ ឆ្នាំរបស់ពួកគេ ក្រោយពីជួយឲ្យក្រូអាតឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ World Cup និងឈ្នះពានរង្វាន់ Champions League ជាប់ៗគ្នាជាលើកទី ៣ ជាមួយក្លិប Real Madrid ។

Modric ដែលត្រូវបានក្លាយជាកីឡាករល្អបំផុតប្រចាំឆ្នាំរបស់ FIFA ផងដែរនោះបានទទួលស្គាល់គុណភាពរបស់ Messi និង Ronaldo ប៉ុន្តែបាននិយាយថាជោគជ័យរបស់ខ្លួនគឺជា “ជ័យជំនះសម្រាប់បាល់ទាត់ទាំងមូល” ។

Image result for messi ballon d'or

ខ្សែបម្រើវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា៖ ” កីឡាករទាំងពីរនេះគឺស្ថិតនៅលើកម្រិតដ៏ពិសេសមួយសម្រាប់រយៈពេល ១០ ឆ្នាំចុងក្រោយនេះ ។ ប្រហែលជាកាលពីមុនមានកីឡាករមួយចំនួនដែលអាចឈ្នះ Ballon d’Or ដូចជា Xavi, Andres Iniesta ឬ Wesley Sneijder ប៉ុន្តែវាមិនបានកើតឡើងទេ ។ នៅទីបំផុត ខ្ញុំមិនដឹងទេពួកគេចង់បានអ្វីផ្សេងទៀត ខ្ញុំគិតថាវាជាជ័យជម្នះមួយសម្រាប់បាល់ទាត់យប់នេះ ។ ខ្ញុំរីករាយដែលខ្ញុំជាអ្នកឈ្នះ ប៉ុន្តែពានរង្វាន់នេះគឺសម្រាប់កីឡាករទាំងអស់គ្នាដែលប្រហែលជាសមនឹងឈ្នះ ប៉ុន្តែមិនបាន ” ។

កីឡាករ Cristiano Ronaldo បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីអតីតមិត្តរួមក្រុម Real Madrid របស់ខ្លួន ខណៈដែល Lionel Messi បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ៥ ។ ចំណែកឯខ្សែប្រយុទ្ធរបស់បារាំង Antoine Griezmann និង Kylian Mbappe បានបញ្ចប់ចំណាត់ថ្នាក់លេខទី ៣ និងលេខទី ៤ រៀងគ្នា ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី