Martial បដិសេធត្រឡប់ទៅក្លិបយក្សបារាំងមួយនេះ បើទោះបីមានការមកដល់របស់ Ronaldo

16065
  • យោងតាមគេហទំព័រ L’Equipe បានឱ្យដឹងថាខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United បានបដិសេធឱកាសវិលត្រឡប់មកកាន់ទីក្រុង Lyon វិញនៅថ្ងៃផុតកំណត់ទីផ្សារដោះដូរកីឡាករ។
    ភ្នាក់ងាររបស់កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានជួបពិភាក្សាជាមួយក្លឹបយក្សបារាំង Lyon ជុំវិញកិច្ចព្រមព្រៀងខ្ចីជើង ប៉ុន្តែគាត់បានជ្រើសរើសបន្តនៅទឹកដី Old Trafford បន្តទៀត សម្រាប់រដូវកាលថ្មី២០២១/២០២២នេះ។
    Martial បានតស៊ូដើម្បីស្វែងរកទម្រង់លេងល្អបំផុតរបស់ខ្លួន ដោយខ្សែប្រយុទ្ធបារាំងរូបនេះហាក់ពិបាករកគ្រាប់បាល់យ៉ាងខ្លាំងកាលពីរដូវកាលមុន ប៉ុន្តែ Martial បានចាប់ផ្តើមរដូវកាលយ៉ាងល្អក្នុងយុទ្ធនាការឆ្នាំ ២០២១-២២នេះ ដោយនៅតែមានរយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅ Manchester United៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី