ក្លិបចំណាយធំបំផុតនៅអង់គ្លេសនារដូវក្ដៅនេះ តែអ្វីគួរឱ្យភ្ញាក់ផ្អើលគឺ Arsenal ឈរនៅលេខ១

66422
  • បន្ទាប់ពីការចាកចេញ Lionel Messi ពីក្លិប Barcelona ទៅ PSG ខណៈ Cristiano Ronaldo ត្រលប់មក Manchester United វិញ និងមានកិច្ចព្រមព្រៀងផ្ទេរជាច្រើនដែលមិនគួរឱ្យជឿនៅរដូវក្ដៅ។
    ជាមួយគ្នានេះតើនៅក្នុងក្របខ័ណ្ឌ Premier League ក្លិបមួយណាជាអ្នកចំណាយច្រើនជាងគេសម្រាប់ការផ្ទេរកីឡាករនារដូវក្ដៅនេះ? មិនមានមនុស្សជាច្រើនបានរំពឹងទុកបែបនេះទេ ប៉ុន្តែក្រុម Arsenal ពិតជាបានចំណាយធំជាងក្លឹបផ្សេងទៀតនៅក្នុងក្របខ័ណ្ឌ Premier League ខណៈចាប់ផ្ដើមរដូវកាលមិនបានល្អនោះទេ ដោយឆ្លងកាត់ ៣ប្រកួតចាញ់ទាំង ៣ប្រកួត។
    បិសាចក្រហម Manchester United ឈរនៅលេខ ២ តាមពីក្រោយដោយ Manchester City ដែលពួកគេបានចំណាយរហូតដល់ប្រាក់ ១០០ លានផោនដើម្បីចុះហត្ថលេខាលើ Jack Grealish ហើយនោះគឺជាការចំណាយមួយភាគធំរបស់ពួកគេ។
    បន្ទាប់មកនោះមាន Crystal Palace និង West Ham នៅលេខ ៤ និងលេខ ៥ តាមពីក្រោយដោយ Leicester City និង Leeds ដែលបានចុះហត្ថលេខាជាមួយ Daniel James ក្នុងតម្លៃ ៣០ លានផោននៅថ្ងៃផុតកំណត់ទីផ្សារ។
    ចំណែកឯក្រុម Brentford ដែលទើបឡើងមកថ្មីថ្មោងបានឈរនៅលេខរៀងទី ៨ ខណៈដែល Tottenham Hotspur និង Newcastle United ឈរនៅលេខរៀងទី៩ និងលេខ ១០៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី