Griezmann ៖ ខ្ញុំឈ្នះទាំង UEL និង World Cup ប៉ុន្តែខ្ញុំមិនឈ្នះ Ballon d’Or តើមានអ្វីផ្សេងដែលខ្ញុំត្រូវធ្វើទេ?

10441

Antoine Griezmann មានខកចិត្តយ៉ាងខ្លាំងដែលមិនអាចឈ្នះពានរង្វាន់ Ballon d’Or បន្ទាប់ពីបានឈ្នះពានរង្វាន់ Europa League និង World Cup នៅឆ្នាំ ២០១៨ ដែលជារដូវកាលអ៏អស្ចារ្យបំផុតក្នុងអាជីពរបស់គេ ។

Image result for antoine griezmann ballon d'or

Antoine Griezmann បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ នៅក្នុងការបោះឆ្នោតនៅពីក្រោយកីឡាករ Luka Modric ដែលជាអ្នកឈ្នះពានរង្វាន់ និង Cristiano Ronaldo សម្រាប់ពានរង្វាន់ឆ្នាំ ២០១៨ នេះ ។ ក្នុងរយៈពេលមួយឆ្នាំ Griezmann បានឈ្នះពានរង្វាន់ធំៗចំនួនពីរដងជាលើកដំបូងរបស់ខ្លួនជាមួយ Atletico Madrid នៅក្នុងក្របខ័ណ្ឌ Europa League កាលពីខែឧសភា និងបន្ទាប់មកបន្តទៅឈ្នះជាមួយប្រទេសបារាំងនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់ FIFA World Cup ។

Image result for antoine griezmann ballon d'or

Griezmann បានស៊ុតបាល់បញ្ចូលទីចំនួន ៤ គ្រាប់និងបញ្ជូនបាល់ចំនួន ២ ដងឱ្យបារាំងក្នុងការប្រកួត World Cup ឆ្នាំ ២០១៨ រួមទាំងគ្រាប់បាល់នៅវគ្គផ្តាច់ព្រ័ត្រពេលប៉ះជាមួយកីឡាករ Luka Modric និងក្រូអាត ផងដែរ ខណៈដែលគាត់បានជួយឱ្យប្រទេសបារាំងទទួលជ័យជម្នះពានរង្វាន់ World Cup ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។

Image result for antoine griezmann ballon d'or

ហើយ Griezmann មានកាខកចិត្តយ៉ាងខ្លាំងដែលជោគជ័យធំៗពីររបស់គាត់មិនអាចធ្វើរូបខ្លួនទទួលបាន Ballon d’Or Griezmann បាននិយាយថា៖ ” នៅពេលខ្ញុំរៀនខ្ញុំមិនបានឈ្នះទេ អ្នកមិនចង់នៅផ្ទះជាមួយខ្ញុំពីរថ្ងៃដំបូង (សើច) ។  ទេ វាជាមោទនភាពដ៏ធំធេងដែលបានឈរនៅលើវេទិកា ជាម្ចាស់ជើងឯកពិភពលោក ។ ខ្ញុំកំពុងពឹងផ្អែកលើមិត្តរួមក្រុមនៅក្នុងក្លិបនិងក្រុមជម្រើសជាតិដើម្បីស្ថិតនៅក្នុងកន្លែងរបស់ Luka នាពេលអនាគត ។ ខ្ញុំបានឈ្នះទាំងពានរង្វាន់ក្របខ័ណ្ឌ Europa League និង World Cup តើមានអ្វីផ្សេងទៀតដែលខ្ញុំត្រូវធ្វើ ? ខ្ញុំមិនដឹងទេ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី