ខូចចិត្ត! Mbappe មានអារម្មណ៍ថា ត្រូវបាន PSG ក្ប.ត់ ក្រោយបរាជ័យផ្លាស់ទៅ R.Madrid

26240
  • យោងតាមសារព័ត៌មាន Marca បានឱ្យដឹងថា Kylian Mbappe កំពុងមានអារម្មណ៍អាក់អន់ចិត្តបន្ទាប់ពីក្លឹប Real Madrid បរាជ័យក្នុងការចុះហត្ថលេខាលើរូបខ្លួននៅរដូវក្តៅនេះ។
    Mbappe ជឿជាក់ថាការផ្ទេរនេះនឹងត្រូវបញ្ចប់នៅថ្ងៃផុតកំណត់ ប៉ុន្តែបានដឹងថាកិច្ចព្រមព្រៀងនេះបានខ្វែងគំនិតគ្នាវិញនៅម៉ោងប្រហែល ៨ យប់ថ្ងៃអង្គារ។ ពេលសួរអំពីបញ្ហានេះនៅពេលដែលគាត់បង្ហាញខ្លួនក្នុងការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបារាំងខ្សែប្រយុទ្ធវ័យ ២២ ឆ្នាំរូបនេះបានឆ្លើយតបយ៉ាងខ្លីថា “ខ្ញុំស្ងប់ចិត្ត” ។
    ទោះយ៉ាងណាជំហររបស់ PSG ចំពោះការមិនលក់ Mbappe មិនមានភាពចុះសម្រុងជាមួយខ្សែប្រយុទ្ធរូបនេះទេ ព្រោះគាត់មានអារម្មណ៍ថា Real Madrid រក្សាពាក្យសម្តីរបស់ពួកគេដើម្បីនាំយកខ្លួន។
    ទោះយ៉ាងណាក៏ដោយ Real Madrid នៅតែអាចចុះហត្ថលេខាជាមួយ Mbappe លើកិច្ចសន្យាមុននៅខែមករាខាងមុខ ខណៈខ្សែប្រយុទ្ធវ័យក្មេងខាងលើនឹងផុតកុងត្រាជាមួយ PSG នៅចុងបញ្ចប់រដូវកាលនេះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី