កូនពូជ! កូនប្រុស Ronaldo និង Rooney នឹងក្លាយជាមិត្តរួមក្រុមនឹងគ្នា នៅ Man Utd

20135
  • កូនប្រុសរបស់ Cristiano Ronaldo និង Wayne Rooney នឹងក្លាយជាមិត្តរួមក្រុមនឹងគ្នា នៅសាលាបណ្ដុះបណ្ដាល Manchester United នៅរដូវកាលនេះ។ នេះបើយោងតាម A Bola
    Cristiano Jr អាយុ ១១ ឆ្នាំបានដើរតាមគន្លងឪពុករបស់គាត់ទៅប្រទេសអង់គ្លេស បន្ទាប់ពីបានចូលរួមឈុតយុវជនរបស់ Juventus ចាប់តាំងពីឆ្នាំ ២០១៨ ។ ចំណែកឯ Kai Rooney ដែលមានអាយុ ១១ ឆ្នាំបានចូលរួមជាមួយបិសាចក្រហមកាលពីឆ្នាំមុន។
    គួរជម្រាបជូនថា Rooney និង Ronaldo បានលេងជាមួយគ្នាក្នុងការប្រកួតចំនួន ២០៦ ប្រកួតសម្រាប់ Man United ក្នុងរយៈពេល ៥ ឆ្នាំក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ដោយឈ្នះពានរង្វាន់ Premier League បីដង និងលើកពាន Champions League ក្នុងឆ្នាំ ២០០៨ ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី