ខ្ញីកាន់តែចាស់កាន់តែហឹល! ទីបំផុត Ronaldo ក្លាយជាអធិរាជរកគ្រាប់បាល់លើផែនដីហើយ

31679
  • Cristiano Ronaldo បានបំបែកកំណត់ត្រាអន្តរជាតិគ្រាប់បាល់នាំមុខគេគ្រប់ពេលវេលា បន្ទាប់ពីស៊ុត ២គ្រាប់ ជួយព័រទុយហ្កាល់ យកឈ្នះលើសាធារណរដ្ឋអៀរឡង់ ២-០ ក្នុងការប្រកួតជម្រុះ World Cup ២០២២។
    Ronaldo បានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយការរកគ្រាប់បាល់ដ៏អស្ចារ្យរបស់គេ ខណៈដែលខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម Manchester United រូបនេះបានស៊ុតបាល់បញ្ចូលទីនៅនាទីទី ៨៩ ដើម្បីតាមស្មើ ១-១ នៅកីឡដ្ឋាន Estadio Algarve ដែលជាការបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងនាមជាស្ដេចរកគ្រាប់។ Ronaldo បានបន្ថែមមួយគ្រាប់ទៀតនៅម៉ោងបន្ថែម ខណៈដែលព័រទុយហ្គាល់ បានផ្តួលក្រុមភ្ញៀវអៀរឡង់ ២-១ ។
    បច្ចុប្បន្នកីឡាករវ័យ ៣៦ ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីកម្រិតអន្តរជាតិចំនួន ១១១ គ្រាប់ ដែលបានក្លាយជាកីឡាករដ៏ឆ្នើមបំផុតមិនធ្លាប់មាន ចំពោះការរកគ្រាប់បាល់ទាត់អន្តរជាតិរបស់បុរស ដោយឈរពីលើម្ចាស់កំណត់ត្រាចាស់វីរបុរសអ៊ីរ៉ង់លោក Ali Daei ១០៩គ្រាប់៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី