លោក Emery និយាយថាមិនងាកត្រឡប់ទៅរកការចរចាលើកិច្ចសន្យាថ្មីជាមួយ Ramsey វិញទេ

16842

លោក Unai Emery បាននិយាយថាការចរចារកិច្ចសន្យារបស់ Arsenal ជាមួយ Aaron Ramsey នៅតែមិនអាចទៅរួច បើទោះបីជាលោកមានការកោតសរសើរចំពោះទម្រង់លេងដ៏ល្អរបស់ខ្សែបម្រើសញ្ជាតិវេលស៍យ៉ាងណាក៏ដោយ ។ ខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះបានអះអាងថាគាត់ត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះកិច្ចព្រមព្រៀងថ្មីជាមួយក្រុមកាំភ្លើងធំ Arsenal នៅដើមឆ្នាំខាងមុខនេះ ។

Image result for Unai Emery

សមាជិកក្រុមជម្រើសជាតិវេលស៍រូបនេះនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួននៅចុងបញ្ចប់នៃរដូវកាល ខណះក្លឹប Bayern Munich អាចនឹងរៀបចំកិច្ចព្រមព្រៀងមុនកិច្ចសន្យាផុតកំណត់នៅដើមខែមករានេះដែលគេជឿថាជាក្រុមនាំមុខគេសម្រាប់ការចុះហត្ថលេខាទៅលើកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ។

Image result for Unai Emery with Aaron Ramsey

លោក Emery បាននិយាយថា៖ ” ពីរខែកន្លងមកនេះយើងបាននិយាយគ្នារួចហើយ សម្រាប់ពេលវេលាបច្ចុប្បន្ននិងអនាគតរបស់គាត់ ខ្ញុំគិតថាវាជាការសន្ទនាដ៏ល្អមួយ ។ ខ្ញុំបាននិយាយទៅកាន់អ្នកនៅក្នុងសន្និសីទកាសែតថាខ្ញុំចង់ឱ្យគាត់ផ្ដោតតែលើក្រុមប៉ុណ្ណោះគឺផ្តល់ឱ្យយើងនូវការលេងដ៏ល្អរបស់គាត់ ។ វត្តមានរបស់គាត់គឺជាអ្វីដែលខ្ញុំចង់បាន ហើយអនាគតរបស់គាត់មានសារៈសំខាន់ណាស់សម្រាប់គាត់និងគ្រួសារគាត់ ” ។

Image result for Aaron Ramsey

អតីតអ្នកចាត់ការរបស់ក្លឹប PSG រូបនេះបន្តថា៖ ” ខ្ញុំគិតថានៅក្នុងការប្រកួតចុងក្រោយការផ្តោតអារម្មណ៍របស់គេគឺនៅទីនោះ ។ យើងកំពុងនិយាយគ្នារវាងយើង ( គ្រូបង្វឹក ) ហើយខ្ញុំមើលគាត់នៅគ្រប់ការប្រកួត ។ ការផ្តោតអារម្មណ៍របស់គាត់គឺមានភាពវិជ្ជមានសម្រាប់យើងវាជួយយើង គាត់ត្រូវគិតពីអនាគតរបស់គាត់សម្រាប់គ្រួសារនិងសម្រាប់គាត់ ប្រសិនបើគាត់លេងដូចជា ( ការប៉ះ Spur ) វាជាការល្អបំផុតសម្រាប់គាត់និងល្អបំផុតសម្រាប់យើង “៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី