
Eden Hazard បានប្រាប់ HLN ថា៖ “Real Madrid បានចំណាយប្រាក់យ៉ាងច្រើនដើម្បីចុះហត្ថលេខាលើខ្ញុំ ហើយខ្ញុំចង់សងវាទៅពួកគេវិញនៅលើទីលាន។ ខ្ញុំបានចុះហត្ថលេខារយៈពេល ៥ ឆ្នាំ ហើយពីរឆ្នាំលើកដំបូងមិនល្អទេ ប៉ុន្តែមានរយៈពេល ៣ ឆ្នាំទៀតដើម្បីបញ្ជាក់ពីតម្លៃរបស់ខ្ញុំ”។
កីឡាករអន្តរជាតិប៊ែលហ្សិកបន្តថា៖ “ខ្ញុំសង្ឃឹមថាវានឹងដំណើរការបាន ខ្ញុំសង្ឃឹមថានឹងភ្ញាក់នៅថ្ងៃណាមួយ ហើយមានអារម្មណ៍ល្អឥតខ្ចោះក្នុងការហ្វឹកហាត់។ ប្រសិនបើខ្ញុំនៅតែមានការឈឺចាប់ខ្លះ ខ្ញុំក៏លេងដោយឈឺចាប់ដែរ។ ខ្ញុំកំពុងរង់ចាំពេលវេលារបស់ខ្ញុំដើម្បីបញ្ជាក់ពីតម្លៃរបស់ខ្ញុំ”។
Real Madrid បានចំណាយយ៉ាងច្រើនដើម្បីចុះហត្ថលេខាជាមួយ Hazard ក្នុងឆ្នាំ ២០១៩ ជាមួយតម្លៃខ្លួន ១០០ លានអឺរ៉ូ។ ក្លឹបចង់បានគាត់មកជំនួស Ronaldo ប៉ុន្តែរហូតមកដល់ពេលនេះអតីតតារា Chelsea ធ្វើមិនបានដូចការរំពឹងទុកនោះទេ។
Hazard បង្ហាញខ្លួនបានត្រឹមតែ ៤៦ ប្រកួត និងស៊ុតបញ្ចូលទីបាន ៥ គ្រាប់ប៉ុណ្ណោះសម្រាប់ក្រុមស្ដេចសរ Real Madrid ដោយសារតែខ្សែប្រយុទ្ធខាងលើតែងតែជួបរបួសជាញឹកញាប់ បានរារាំងគាត់មិនឱ្យរះនៅលើទឹកដី Bernabeu គិតមកទល់ពេលនេះ៕
ដោយ៖ តារា