លោក Mourinho ៖ Man United ត្រូវការអព្ភូតហេតុដ៏អស្ចារ្យដើម្បីបញ្ចប់ចំណាត់ថ្នាក់កំពូលទាំង ៤

9739

លោក Jose Mourinho បានទទួលស្គាល់ថាខ្លួនត្រូវការនូវ “អព្ភូតហេតុដ៏អស្ចារ្យ” មួយសម្រាប់ក្លឹប Manchester United ដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនក្នុងរដូវកាលនេះ ។

Related image

ក្រុមបិសាចក្រហម Manchester United បច្ចុប្បន្នស្ថិតនៅលំដាប់ថ្នាក់លេខទី ៧ នៅក្នុងតារាងក្របខ័ណ្ឌ Premier League ក្រោយពីបានភ្លាត់ស្មើរ ២-២ ជាមួយ Southampton កាលពីថ្ងៃសៅរ៍ ។ ក្រុមរបស់លោក Mourinho រកបានតែ ២ ពិន្ទុប៉ុណ្ណោះក្នុងការប្រកួតចំនួន ៣ លើកចុងក្រោយ បន្ទាប់ពីស្មើរជាមួយក្រុម Southampton និង Crystal Palace ក្រោយពីចាញ់ក្លឹបមេឃខៀវ Manchester City ក្នុងលទ្ធផល ៣-១ ។

Image result for Manchester United

លោក Mourinho បានប្រាប់ទៅ RedeTV ថា៖ ” កាលពីឆ្នាំមុន ខ្ញុំបាននិយាយថាវាជារឿងអស្ចារ្យណាស់ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២ ដោយពិចារណាពីគុណភាពដែលយើងបានប្រៀបធៀបទៅនឹងក្រុមដទៃទៀតដែលកំពុងតែប្រយុទ្ធគ្នាសម្រាប់ការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន ” ។

Related image

អ្នកចាត់ការវ័យ ៥៥ ឆ្នាំរូបនេះបានឲ្យដឹងទៀតថា៖ ” នៅឆ្នាំនេះនៅពេលយើងកំពុងប្រឈមនឹងបញ្ហាកាន់តែច្រើនវាបង្ហាញពីអ្វីដែលខ្ញុំបាននិយាយនៅពេលរដូវកាលចាប់ផ្តើមថាវាពិតជាលំបាកខ្លាំងណាស់សម្រាប់យើង ។ ឥឡូវនេះយើងត្រូវតែព្យាយាមនិងទទួលបានពិន្ទុច្រើនតាមដែលយើងអាចធ្វើបាន ហើយយើងត្រូវការអព្ភូតហេតុដ៏អស្ចារ្យមួយដើម្បីបញ្ចប់នៅក្រុមកំពូលទាំងបួន ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី