ម្ចាស់ក្លិបអ៊ីតាលីមួយថា Ronaldo ចាកចេញពី Juve ព្រោះគាត់ដឹងថា ខ្លួនលែងល្អទៀតហើយ

22873
  • ប្រធានក្លឹប Sampdoria លោក Massimo Ferrero បានអះអាងថា ការវិលត្រឡប់ដ៏អស្ចារ្យរបស់ Cristiano Ronaldo មកកាន់ក្រុម Manchester United ក្នុងរដូវកាលដោះដូរកីឡាកររដូវក្តៅ គឺជាជម្រើសដ៏ល្អបំផុត។
    ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យបាននាំមកនូវភាពជោគជ័យរយៈពេល ៣ ឆ្នាំនៅក្នុងកីឡាបាល់ទាត់អ៊ីតាលីមុនពេលចាកចេញ និងបានវិលត្រឡប់ទៅកាន់ទឹកដី Old Trafford វិញក្នុងកិច្ចព្រមព្រៀងតម្លៃ ២៣ លានអឺរ៉ូ (២០ លានផោន/២៧ លានដុល្លារ)។
    Juve ដែលបរាជ័យក្នុងការឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជាមួយនឹង Ronaldo ហើយរីករាយនឹងការបាត់បង់កីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅអ៊ីតាលី ខណៈខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំរូបនេះឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គាត់។ ហើយលោក Ferrero អះអាងថា កិច្ចព្រមព្រៀងជាមួយ United គឺល្អសម្រាប់គ្រប់ភាគីទាំងអស់។
    ប្រធានក្លឹប Sampdoria បានប្រាប់ទូរទស្សន៍ Sky Sport Italia អំពី Ronaldo ថា៖ “ពេលខ្លះវាល្អប្រសើរជាងក្នុងការលះបង់ពីរបីអឺរ៉ូជាជាងទុកនរណាម្នាក់ដែលមិនចង់នៅជាមួយអ្នក ហើយដោយសារតែនោះមិនបានផ្តល់អ្វីដែលល្អបំផុតដល់ពួកគេ”។
    លោកបាននិយាយទៀតថា៖ “វាជារឿងល្អសម្រាប់អ្នកដែលពាក់ព័ន្ធទាំងអស់ដែល Ronaldo ចាកចេញ ហើយវាល្អប្រសើរសម្រាប់គាត់ដែលគាត់ដឹងថា គាត់លែងជា Ronaldo ដែលគាត់ចង់ក្លាយជាទៀតហើយ”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី