Hazard ឆ្លើយតបទៅនឹងអ្នករិះគន់ដែលតែងតែថាខ្លួនរងរបួស យ៉ាងឡូយបែបនេះថា….

36674
  • Eden Hazard ប្តេជ្ញាបង្ហាញពីតម្លៃរបស់គាត់ចំពោះ Real Madrid ខណៈដែលគាត់បានឆ្លើយតបតទៅនឹងអ្នករិះគន់ដែលថា គាត់តែងតែមានរបួស។
    តារាឆ្នើមសញ្ជាតិបែលហ្ស៊ិករូបនេះត្រូវបានញាំញីដោយរបួសចាប់តាំងពីគាត់បានមកដល់ Santiago Bernabeu ពី Chelsea ក្នុងកិច្ចព្រមព្រៀង ១១២ លានដុល្លារ នៅរដូវក្តៅឆ្នាំ ២០១៩។ ដោយសារតែគាត់មិនសូវបានលេង Real Madrid មានបំណងក្នុងការចុះហត្ថលេខាជាមួយ Kylian Mbappe ហើយ Hazard ត្រូវបានចាត់ទុកថាជាកីឡាករដែលអាចលក់បានក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ហើយក៏ត្រូវបានគេភ្ជាប់ទៅ Juventus ថាអាចជាអ្នកជំនួស Cristiano Ronaldo ដែលបានវិលត្រឡប់ទៅ Manchester United។
    Hazard បាននិយាយថា៖ “មនុស្សគិតថាខ្ញុំតែងតែរងរបួស។ នោះគឺជាការពិត។ ប៉ុន្តែប្រសិនបើអ្នកពិនិត្យមើលអាជីពរបស់ខ្ញុំ មិនមានកីឡាករណាម្នាក់ដែលក្នុងរយៈពេល ១០ ឆ្នាំនេះបានលេងការប្រកួតច្រើនដូចដែលខ្ញុំមាននោះទេ”។
    អតីតកីឡាករ Chelsea រូបនេះបន្តថា៖ “ខ្ញុំធ្វើអ្វីដែលខ្ញុំត្រូវធ្វើ។ ខ្ញុំធ្វើការប្រចាំថ្ងៃជាមួយកាយសម្បទា។ នោះគឺជាអ្វីដែលខ្ញុំធ្វើ។ ចាប់តាំងពីដើមរដូវកាលមក យើងបានបំពេញការងារយ៉ាងល្អជាមួយគ្រូបង្វឹកកាយសម្បទា។ នៅពេលនេះវាកំពុងដំណើរការល្អ ខ្ញុំមានអារម្មណ៍ល្អប្រសើរជាងមុន ប៉ុន្តែខ្ញុំមិនទាន់ជា ១០០% នៅឡើយទេ។ ខ្ញុំសង្ឃឹមថាយើងបន្តដូចនេះ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី