
លោក Florentino Perez បានបង្កើតយុទ្ធសាស្រ្តមួយដែលអាចឃើញទាំង Kylian Mbappe និង Erling Haaland ចូលរួមជាមួយ Real Madrid ។
យោងតាមសារព័ត៌មាន Diario Sport បានឱ្យដឹងថា កីឡាករសញ្ជាតិបារាំង Mbappe នឹងចូលរួមជាមួយក្រុមអធិរាជសក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ។ នោះវានឹងឃើញ Real សន្សំប្រាក់សម្រាប់ការផ្ទេរ Haaland ។
កីឡាករន័រវែសវ័យ ២០ឆ្នាំ នឹងប្រហែលមានតម្លៃខ្លួន ៧៥ លានអឺរ៉ូនៅរដូវក្តៅក្រោយ ហើយលោក Perez នឹងមានប្រាក់ដើម្បីបំពេញតម្រូវការប្រាក់ខែរបស់គាត់ រួមនិងថ្លៃភ្នាក់ងាររបស់លោក Mino Raiola ។
ការផ្ទេរនេះនឹងមើលឃើញទេពកោសល្យដ៏ត្រចះត្រចង់ទាំងពីរ រួមគ្នាបង្កើតបង្កើតប្រវត្តិសាស្ត្រនៅ Bernabeu ។ ហើយប្រសិនបើទាំង Kylian Mbappe និង Erling Haaland ចូលរួមជាមួយ Real Madrid ពិតប្រាកដមែន នោះនឹងកក្រើកក្នុងពិភពបាល់ទាត់ហើយ៕
ដោយ៖ តារា