Buffon និយាយថាការអវត្តមានរបស់ Ronaldo ក្នុងកម្មវិធី Ballon d’Or គឺជាសេរីភាពរបស់គាត់

9923

អ្នកចាំទីចាស់វស្សា Gianluigi Buffon បាននិយាយថា Cristiano Ronaldo មានសេរីភាពក្នុងការសម្រេចចិត្តនូវអ្វីដែលគាត់ចង់ធ្វើនៅក្នុងជីវិតរបស់គាត់ បន្ទាប់ពីតារាឆ្នើមរបស់ក្លឹប Juventus រូបនេះមិនបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពាន Ballon d’Or ប្រចាំឆ្នាំ ២០១៨ នេះឡើយ ។

Related image

ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលកីឡាករ Cristiano Ronaldo មិនបានអញ្ជើញទៅចូលរួមក្នុងការប្រគល់ពានរង្វាន់ Ballon d’Or របស់អតីតមិត្តរួមក្រុម Real Madrid កីឡាករ Luka Modric នៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ។ រាជ្ជកាលរបស់ Cristiano Ronaldo និង Lionel Messi ក្នុងរយះពេល ១០ ឆ្នាំ ក្នុងការឈ្នះពានរង្វាន់ Ballon d’Or ត្រូវបានបញ្ចប់ក្រោមថ្វីដៃរបស់ខ្សែបម្រើឆ្នើមរបស់ក្លឹបអធិរាជស Real Madrid កីឡាករ Luka Modric ខណះតារាឆ្នើមរបស់ Juventus កីឡាករ Cristiano Ronaldo បានទទួលចំណាត់ថ្នាក់លេខ ២ ។

Related image

កីឡាករ Antoine Griezmann របស់ក្លឹប Atletico Madrid បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងការបោះឆ្នោត ខណៈដែលមិត្តរួមក្រុមជាតិបារាំងគឺកីឡាករ Kylian Mbappe របស់ក្លឹប Paris Saint-Germain បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ។ ទន្ទឹមនឹងនេះដែរ Messi ក៏បានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ ៥ ផងដែរ បើទោះបីជាកីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣១ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ក្របខ័ណ្ឌ La Liga និង Copa del Rey ជាមួយក្លឹប FC Barcelona យ៉ាងណាក៏ដោយ ។

Related image

អ្នកចាំទីរបស់ក្លឹប Paris Saint-Germain និងជាអតីតអ្នកចាំទីដៃទី ១ របស់ក្លឹបសេះបង្កង់ Juventus ត្រូវបានគេសួរអំពីការអវត្តមានរបស់ Ronaldo ហើយគាត់បានប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំគិតថាយើងទាំងអស់គ្នាសុទ្ធតែជាមនុស្សមានសេរីភាព ។ មនុស្សគ្រប់គ្នាសម្រេចចិត្តថាតើគាត់ចង់បានអ្វីខ្លះពីជីវិតរបស់គាត់ ” ។

Image result for Cristiano Ronaldo

Cristiano Ronaldo បានរីករាយនឹងការចាប់ផ្តើមដ៏ល្អជាមួយ Juventus ចាប់តាំងពីការចាកចេញពីក្លឹប Real Madrid នៅរដូវក្ដៅនេះ ។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះបានរកគ្រាប់បាល់បាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៨ ប្រកួតក្រោយពីបានទាត់បាល់ពិន័យ ១១ ម៉ែត្រកាលពីសប្តាហ៍ក្នុងជ័យជម្នះ ៣-០ ទល់នឹងក្រុម Fiorentina ។ Ronaldo បានក្លាយជាកីឡាករដំបូងរបស់ក្រុម Juventus ចាប់តាំងពីលោក John Charles ( ១៩៥៧-៥៨ ) ស៊ុតបញ្ចូលទីបានចំនួន ១០ គ្រាប់នៅក្នុងរដូវកាលដំបូងក្នុងក្របខ័ណ្ឌ Serie A ក្រោយពីបង្ហាញខ្លួនបានចំនួន ១៤ ប្រកួត ។

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី