ក្រោយបញ្ចេញតារាមួយចំនួន Barca បានកាត់បន្ថយចំណាយរហូតដល់ ១៤៥លានអឺរ៉ូ/១ឆ្នាំ

26499
  • ក្លិប Barcelona បានកាត់បន្ថយប្រាក់រហូតដល់ ១៤៥ លានអឺរ៉ូពីថ្លៃឈ្នួលរបស់ពួកគេនៅរដូវក្តៅនេះ។
    Barca បានស្ថិតនៅក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភ បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ -១៩ និងភាពវឹកវរក្នុងរជ្ជកាលលោក Josep Maria Bartomeu ដូច្នេះប្រធានក្លិបបច្ចុប្បន្នលោក Joan Laporta ត្រូវធ្វើការកាត់បន្ថយការចំណាយរបស់ក្លិប។
    គ្មានអ្វីឈឺចាប់ជាងការចាកចេញរបស់កំពូលខ្សែប្រយុទ្ធ Lionel Messi នោះទេ ដែលបានចាកចេញទៅក្លិបអ្នកមានបារាំង PSG ប៉ុន្តែមានការចាកចេញជាច្រើនផ្សេងទៀតបន្ទាប់ពីម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល។
    ជាមួយគ្នានេះ Antoine Griezmann បានវិលត្រលប់ទៅកាន់ក្លិបចាស់ Atletico Madrid វិញក្នុងលក្ខខណ្ឌខ្ចីជើង ដោយបានយកប្រាក់ខែដ៏ច្រើនទៅជាមួយគាត់ ហើយអ្នកផ្សេងទៀតដែលត្រូវចាកចេញរួមមាន Emerson Royal និង Junior Firpo ក៏ជាមួយផ្នែកផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី