
ក្លិប Manchester United បានបង្ហាញថា Cristiano Ronaldo នឹងពាក់អាវលេខ ៧ ដែលគាត់ពេញចិត្តសម្រាប់ក្របខណ្ឌ Premier League រដូវកាល ២០២១-២២ ។
ការវិលត្រឡប់របស់ខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ Ronaldo មកកាន់ទឹកដី Old Trafford ពីក្លិបសេះបង្កង់ Juventus ក្នុងតម្លៃ ២៣លានអឺរ៉ូ គឺជារឿងដ៏កក្រើកមួយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ។
ហើយឥឡូវនេះក្លឹបបានបង្ហាញអាវថ្មីរបស់គាត់ដែលជាមរតកពីខ្សែប្រយុទ្ធជើងចាស់ Edinson Cavani ដែលប្តូរទៅពាក់អាវលេខ ២១ វិញ ខណៈដែល Ronaldo កំពុងរង់ចាំការបង្ហាញខ្លួនលើកទី ២ ជាមួយបិសាចក្រហម៕
ដោយ៖ តារា