ចុម! Di Maria៖ ខ្ញុំតែងតែហៅ Messi ថាមនុស្សតឿ តែក្នុងសារព័ត៌មានខ្ញុំថា គាត់ជាអេលៀន

27128
  • អតីតខ្សែបម្រើក្រុមបិសាចក្រហម Manchester United កីឡាករ Angel Di Maria បាននិយាយបែបលេងសើចថា លោកតែងតែហៅ Lionel Messi ថាជាមនុស្សតឿ ខណៈបច្ចុប្បន្នពួកគេបានលេងរួមក្រុមជាមួយគ្នានៅ PSG។
    Di Maria បានប្រាប់ TyC Sports ថា៖ “ខ្ញុំតែងតែហៅ Messi ថាជាមនុស្សតឿ។ មិនមែនដំបូងឡើយ ប៉ុន្តែនៅពេលដែលយើងក្លាយជាមិត្តនឹងគ្នា ខ្ញុំចាប់ផ្តើមហៅគាត់ដូចនេះ”។
    អតីតកីឡាករ Real Madrid និយាយទៀតថា៖ “នៅក្នុងសារព័ត៌មានខ្ញុំនិយាយថា គាត់គឺជាអេលៀន ពីព្រោះគាត់គឺល្អបំផុតនៅលើពិភពលោក។ ប៉ុន្តែនៅទីបញ្ចប់សម្រាប់យើង គាត់គឺជា Leo គាត់គឺជាមនុស្សតឿ ហើយយើងចាត់ទុកគាត់តាមវិធីនោះ”។
    Leo Messi និង Angel di Maria ស្គាល់គ្នាជាងមួយទសវត្សរ៍មកហើយ។ ទីបំផុតតារាអន្តរជាតិអាហ្សង់ទីនទាំងពីរ នឹងលេងជាមួយគ្នានៅក្លឹបតែមួយពោលគឺ PSG។ Messi និង Di Maria ក៏បានបង្ហាញខ្លួនជាង ១០០ ប្រកួតសម្រាប់អាហ្សង់ទីនផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី