លោក Guardiola មានជំនឿចិត្តថា Sane នឹងនៅជាមួយ Man City អស់រយៈពេលជាច្រើនឆ្នាំទៀត

10478

លោក Pep Guardiola និយាយថាកិច្ចចរចារកិច្ចសន្យាថ្មីជាមួយកីឡាករ Leroy Sane កំពុងដំណើរការ ហើយលោកបានបន្ថែមទៀតថាលោករំពឹងថារូបគេនឹងស្នាក់នៅទីក្រុង Manchester ក្នុងរយះពេលជាច្រើនឆ្នាំទៀត ។

Image result for Pep Guardiola

ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League កំពុងតែចរចាជាមួយកីឡាករអន្តរជាតិអាឡឺម៉ង់រូបនេះជុំវិញកិច្ចព្រមព្រៀងថ្មីមួយនៅក្នុងខែនេះ ប៉ុន្តែមិនទាន់ឈានដល់ការចុះកុងត្រាជាមួយគាត់នៅឡើយទេ ។

Image result for Pep Guardiola with Leroy Sane

កិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករវ័យ ២២ ឆ្នាំរូបនេះមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ហើយទោះបីជាការចរចារហាក់បីដូចជាត្រូវបានចំណាយពេលវេលាខ្លះក៏ដោយក៏លោក Guardiola មិនមានការព្រួយបារម្ភអំពីការបាត់បង់កីឡាករវ័យក្មេងដែលពោពេញទៅដោយទេពកោសល្យនេះនោះទេ ។

Image result for Leroy Sane

លោក Pep Guardiola បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” ខ្ញុំមិនមានព័ត៌មានពីក្លិបទេដោយនិយាយថាយើងកំពុងស្ថិតក្នុងបញ្ហា ( ការពិភាក្សាជាមួយ Sane ) ។ ដំណើរការនេះត្រូវការពេលវេលាអ្នកបានឃើញជាមួយ Raheem Sterling វាមិនចំណាយពេលមួយថ្ងៃទេលើកលែងតែ Kevin De Bruyne ខ្ញុំគិតថាវាត្រូវបានគេធ្វើក្នុងរយៈពេលមួយឬពីរថ្ងៃទៀត អ្នកខ្លះនឹងចំណាយពេលយូរ ។ ប៉ុន្តែសង្ឃឹមថា Sane អាចស្នាក់នៅទីនេះយូរជាងនេះក្នុងរយៈពេលជាច្រើនឆ្នាំបន្តទៀត ” ។

Related image

ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអាល្លឺម៉ង់ Leroy Sane បានស៊ុតបញ្ចុលទីបានចំនួន ៥ គ្រាប់ និងបញ្ចូនបាល់ឲ្យគេស៊ុតបានចំនួន ១២ ដងក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះ ហើយរូបគេគឺជាផ្នែកដ៏សំខាន់មួយនៃក្រុមរបស់លោក Pep Guardiola កាលពីរដូវកាលមុន និងរដូវកាលនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី