វីរបុរសម្នាក់បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ពេលឃើញ Lingard បន្តស្នាក់នៅ Man Utd

17323
  • វីរបុរសលោក Gary Neville បានសារភាពថា គាត់មានការខកចិត្តដែល Jesse Lingard មិនបានចាកចេញពីក្រុម Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករនារដូវក្ដៅនេះ។
    Lingard ត្រូវបានដាក់ឱ្យខ្ចីជើងនៅក្រុម West Ham ក្នុងខែមករា បន្ទាប់ធ្លាក់ចេញពីការពេញចិត្តនៅទឹកដី Old Trafford ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដោយមាន Bruno Fernandes, Paul Pogba, Fred និង Scott McTominay ជាអ្នកនាំមុខ។
    ការផ្លាស់ប្តូរពាក់កណ្ដាលរដូវកាលមុន បានផ្តល់ឱ្យ Lingard នូវជីវិតថ្មីមួយនៅពេលដែលគាត់បានរកឃើញទម្រង់ដ៏ល្អបំផុតរបស់គាត់ឡើងវិញ ដោយជួយក្រុមញញួរធំ West Ham ឈរនៅចំណាត់ថ្នាក់លេខ ៦ នៅ Premier League ប៉ុន្តែពួកគេមិនអាចចុះហត្ថលេខាលើកីឡាករវ័យ ២៨ ឆ្នាំរូបនេះម្ដងទៀតបានទេ ហើយឥឡូវនេះគាត់បានត្រលប់ទៅទីក្រុង Manchester វិញ។
    វីរបុរសបិសាចក្រហមលោក Neville បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “ខ្ញុំពិតជាបានគិតថាកីឡាករពីរបីនាក់ទៀតនៅ Manchester United នឹងចាកចេញ។ ខ្ញុំខកចិត្តចំពោះ Jesse Lingard ដែលគាត់មិនបានចាកចេញពី Manchester United”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី