អតីតអ្នកប្រយុទ្ធក្នុងទ្រង់ Khabib៖ ខ្ញុំដឹងរឿង Ronaldo ត្រូវផ្ទេរទៅ Man Utd តាំងមួយខែមុន

17730
  • ស្ដេចប្រដាល់នៅក្នុងទ្រង់រុស្ស៊ី Khabib Nurmagomedov បានទម្លាយថា ខ្លួនដឹងមុនតាំងមួយខែមុនមកម្លេះថា Cristiano Ronaldo នឹងវិលត្រឡប់ទៅកាន់ក្លិប Manchester United វិញ ខណៈកំពូលខ្សែប្រយុទ្ធរូបនេះពិតជាបានផ្លាស់ទៅទឹកដី Old Trafford វិញមែន។
    ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯព្រឹត្តិការណ៍ New Knowledge Marathon នៅទីក្រុងម៉ូស្គូ អតីតជើងឯក UFC កំពូលអ្នកប្រយុទ្ធ Khabib Nurmagomedov បានអះអាងថា៖ “មួយខែមុនគាត់ (Cristiano Roanldo) បានប្រាប់ខ្ញុំថា គាត់កំពុងផ្លាស់ទៅ Manchester United”។
    អ្នកប្រដាល់ចូលនិវត្តន៍រុស្ស៊ីរូបនេះបន្តនិយាយទៀតថា៖ “ខ្ញុំរំពឹងថាកិច្ចព្រមព្រៀងនេះនឹងកើតឡើង។ ខ្ញុំគិតថា Manchester United សមនឹងគាត់ជាង Juventus ។ សម្រាប់ខ្ញុំការផ្លាស់ប្តូរមិនមែនជារឿងភ្ញាក់ផ្អើលទេ”។
    Khabib គឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់ក្រុម Real Madrid និងជាមិត្តជិតស្និទ្ធជាមួយកីឡាករវ័យ ៣៦ ឆ្នាំរូបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ Ronaldo ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ Manchester City ប៉ុន្តែបិសាចក្រហមបានប្ល.ន់យកកិច្ចព្រមព្រៀងនេះក្នុងរយៈពេល ២៤ ម៉ោង។ Ronaldo ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនលើកទី ២ នៅថ្ងៃទី ១១ ខែកញ្ញាខាងមុខ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី