ក្រោយស្នងអាវលេខ១០ Messi ប៉ាៗ Fati ទម្លាយអារម្មណ៍ពិតថា៖ អ្នកផ្ទះខ្ញុំនាំគ្នាយំយ៉ាងខ្លាំង

14252
  • Ansu Fati គឺជាកីឡាករលេខ ១០ ថ្មីរបស់ Barcelona បន្ទាប់ពីការចាកចេញរបស់ Lionel Messi ទៅកាន់ PSG កាលពីខែមុន។
    ឪពុករបស់គាត់តារាវ័យក្មេងខាងលើលោក Bori Fati មានសេចក្តីរីករាយយ៉ាងខ្លាំង ហើយបានទិញអាវថ្មីចំនួន ៨អាវភ្លាមៗនៅពេលដែលហាង Camp Nou ចាប់ផ្ដើមបើកលក់ ខណៈខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំ Ansu Fati ត្រូវបានគេរំពឹងថា ជាអ្នកស្នងតំណែងកំពូលវីរបុរស Leo Messi នៅ Barcelona។
    ដូចដែលបានដកស្រង់សម្តីដោយសារព័ត៌មានអេស្ប៉ាញ Cuatro លោក Bori Fati បាននិយាយថា៖ “យើងមានពេលវេលាអាក្រក់ណាស់។ ខ្ញុំបានយំយ៉ាងខ្លាំងនិងជាច្រើនដង ហើយ Ansu ក៏ដូចគ្នាផងដែរ។ គាត់ជាក្មេងដ៏ខ្លាំង ប៉ុន្តែពួកគេមានរយៈពេល ៩ ខែយ៉ាងលំបាក”។
    Ansu Fati បានក្លាយជាកីឡាករវ័យក្មេងបំផុតនៅក្របខណ្ឌ LaLiga ក្រោយបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Barcelona នៅឆ្នាំ២០១៩ ដោយកាលនោះគេមានអាយុត្រឹមតែ ១៦ឆ្នាំប៉ុណ្ណោះ ហើយនេះគឺជាឱកាសដ៏ធំមួយក្នុងមួយជីវិតរបស់ Fati ក្នុងការចារឈ្មោះរបស់គេទៅក្នុងប្រវត្តិសាស្ត្រក្លិប៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី