តើមានអ្វីកើតឡើងនៅពីក្រោយឆាក ដែលធ្វើឱ្យ Ronaldo បដិសេធ Man City ភ្លាមៗ?

40115
  • ការផ្លាស់ប្តូររបស់ Cristiano Ronaldo ទៅកាន់ Manchester United បានកើតឡើងនៅគ្រាចុងក្រោយទីផ្សារដោះដូរនារដូវក្ដៅ នេះបើយោងតាមប្រភព Samuel Luckhurst ដែលមានមូលដ្ឋាននៅទីក្រុង Manchester ។
    ជាក់ស្តែងក្រុមបិសាចក្រហម Manchester United មិនចាប់អារម្មណ៍នាំយក Ronaldo នោះទេរហូតដល់ថ្ងៃចុះហត្ថលេខា ប៉ុន្តែដោយសារមិនអាចឈរមើលគូរប្រជែងរួមទីក្រុង Manchester City ខិតជិតឈានដល់ការនាំយកខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្កាល់វ័យ ៣៦ឆ្នាំរូបនេះ ក៏ពួកគេចាប់ផ្ដើមចរចាភ្លាមៗតែម្ដង។
    ការនាំយក Ronaldo ត្រឡប់មកវិញនេះ ត្រូវបានគេមើលឃើញថា គ្រួសារ Glazer ដែលជាម្ចាស់ក្លិប Manchester United ធ្វើដើម្បីលួងចិត្តអ្នកគាំទ្ររបស់ខ្លួន ក្រោយពីមានការរិះគន់យ៉ាងខ្លាំងពីគម្រោងពានអ៊ឺរ៉ុបថ្មី European Super League កាលពីរដូវកាលមុន ដែលបណ្តាលឱ្យមានការតវ៉ាយ៉ាងច្រើន។
    ដូច្នេះបិសាចក្រហមបានប្រញាប់ប្រញាល់ចូលប្រជែងយកកីឡាករវ័យ ៣៦ ឆ្នាំរូបនេះភ្លាមៗតែម្ដង។ ការត្រឡប់មកវិញរបស់កំពូលខ្សែប្រយុទ្ធខាងលើ ក៏ជាការរួមចំណែករបស់វីរបុរសក្លិបលោក Sir Alex Ferguson ផ្ទាល់ដែលបានដើរតួក្នុងការបញ្ចុះបញ្ចូលឱ្យ Ronaldo ផ្លាស់ទៅទឹកដី Old Trafford ផងដែរ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី