ស៊ូៗ! កំណត់ត្រាទាំងនេះដែល Messi និង Ronaldo ត្រូវតាមបំបែកនៅក្លិបថ្មីរបស់ពួកគេ

49661
  • Lionel Messi និង Cristiano Ronaldo នឹងមានការងារជាច្រើនទៀតដែលពួកគេត្រូវធ្វើ និងតាមបំបែកកំណត់ត្រានៅក្លិបថ្មីរបស់ខ្លួន ដែលអ្នកទាំងពីរទើបនឹងផ្លាស់ប្ដូរ។
    កីឡាករកំពូលទាំងពីរបានបំបែកកំណត់ត្រាជាច្រើននៅក្នុងអាជីពដ៏វែងឆ្ងាយ និងទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីពរបស់ពួកគេ។ ទោះយ៉ាងណានៅមានរឿងជាច្រើនទៀតដែលត្រូវបំបែកជាមួយក្រុមថ្មីរបស់ពួកគេ។
    សម្រាប់ Messi៖ Leo នៅតែអាចបន្ថែមកំណត់ត្រាស៊ុតបាល់បញ្ចូលទីរបស់គាត់ទល់នឹងក្រុមផ្សេងៗគ្នានៅក្នុងក្របខ័ណ្ឌ Champions League ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះទទួលបានកំណត់ត្រាសម្រាប់កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេទល់នឹងក្រុមផ្សេងៗគ្នា គឺ ៣៦ក្រុម។ កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ក៏អាចបំបែកកំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេក្នុងក្របខ័ណ្ឌ Champions League ផងដែរ។ គាត់មាន ១២០គ្រាប់ ពោលគឺនៅពីក្រោម Ronaldo ១៥ គ្រាប់។
    សម្រាប់ Ronaldo៖ កំណត់ត្រារបស់ Wayne Rooney ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅ Manchester United គឺនៅទីនោះ។ ទោះយ៉ាងណាគ្រាប់បាល់ ១១៨ គ្រាប់របស់ Ronaldo នៅតែឆ្ងាយពី Rooney ២៥៣ សម្រាប់បិសាចក្រហមខ្លាំងណាស់។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះ ក៏កំពុងព្យាយាមបំបែកកំណត់ត្រាសម្រាប់ស៊ុតចូលក្រុមផ្សេងៗនៅ Champions League ។ គាត់រកគ្រាប់បាល់បានទល់នឹងក្រុមចំនួន ៣៥ ដែលតាមពីក្រោយ Messi តែ ១ក្រុមប៉ុណ្ណោះ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី