Buffon ៖ មានតែការចុះហត្ថលេខាលើ Ronaldo ទេទើបធ្វើឱ្យកីឡាករផ្សេងមិនចាកចេញពី Juventus

10220

Gianluigi Buffon បានសារភាពថាកីឡាករជាច្រើននាក់កំពុងតៀមធ្វើការចាកចេញពី Juventus  ប៉ុន្តែការផ្ទេររបស់ Cristiano Ronaldo បានធ្វើឱ្យពួកគេទាំងអស់គ្នាបន្តស្នាក់នៅជាមួយក្លឹបយក្សរបស់អ៊ីតាលីមួយនេះបន្តទៀត ។

Related image

អ្នកចាំទីចាស់វស្សា Gianluigi Buffon បាននិយាយទៅកាន់ Tiki Taka កាលពីរាត្រីថ្ងៃចន្ទដោយធ្វើអត្ថាធិប្បាយលើការផ្ទេរកីឡាករ Cristiano Ronaldo ទៅកាន់ក្លឹប Juventus ក៏ដូចជានៅលើផ្លូវអាជីពរបស់គេផ្ទាល់ផងដែរ ។

Related image

អ្នកចាំទីវ័យ ៤០ ឆ្នាំរូបនេះបាន​និយាយ​ថា៖ ” សម្រាប់ខ្ញុំវាប្រហែលជាដល់ពេលដែលត្រូវចាកចេញពី Juve ហើយប្រហែលជាកីឡាករ Juventus ដទៃទៀតមានអារម្មណ៍ដូចគ្នា ។ វិធីតែមួយគត់ដើម្បីបញ្ចុះបញ្ចូលពួកគេទាំងអស់ឱ្យបន្តស្នាក់នៅគឺត្រូវតែចុះហត្ថលេខាលើកីឡាករ Ronaldo ។ ខ្ញុំបានឈ្នះពានរង្វាន់អស់រយៈពេល ៧ ឆ្នាំមកហើយ ។ បើទោះបីជាអ្នកគឺជាក្រុមដែលល្អបំផុតក្ដីការឈ្នះមិនដែលងាយស្រួលទេ ។ ជាពិសេសនៅកម្រិតផ្លូវចិត្តមួយវាមិនមែនជាការងាយស្រួលទេក្នុងការស្ថិតនៅក្រុមកំពូល ” ។

Image result for Ronaldo

អ្នកចាំទីរបស់ក្លឹប PSG រូបនេះបន្តថា៖ ” ខ្ញុំអាចបញ្ចប់អាជីពរបស់ខ្ញុំ ខ្ញុំមិនធ្លាប់បានលេងនៅក្នុងលីកផ្សេងទេ ។ ខ្ញុំចង់លេងនៅកម្រិតខ្ពស់បំផុត ហើយ PSG បានផ្តល់ឱកាសឱ្យខ្ញុំ ។ ពេលខ្លះរឿងត្រឹមត្រូវដែលត្រូវធ្វើគឺយកផ្លូវខុសៗគ្នា ខ្ញុំចង់ប្រឈមនឹងក្រុម Juventus នៅក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែមិននៅក្នុងវគ្គផ្តាច់ព្រ័ត្រទេ ។ វាពិតជាលំបាកណាស់សម្រាប់ខ្ញុំ ខ្ញុំមិនប្រាកដថាខ្ញុំនឹងរក្សាគ្រាប់បាល់បានល្អបំផុតនោះទេ ប៉ុន្តែខ្ញុំក៏យល់ព្រមទទួលយក Juventus ក្នុងការប្រកួតផ្សេងទៀត ” ។

Related image

អ្នកចាំទីសញ្ជាតិអ៊ីតាលីវ័យ ៤០ ឆ្នាំ Gianluigi Buffon បានចំណាយពេលអស់ ១៧ ឆ្នាំជាមួយក្រុមម្ចាស់ជើងឯកក្រខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ដែលបានផ្ទេរទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្លឹប Paris Saint-Germain កាលពីរដូវក្តៅមុន ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី