Di Maria៖ Mourinho គឺជាមនុស្សឆ្កួ.ត មានពេលមួយគាត់រកវ៉ៃជាមួយ Ronaldo ថែមទៀត

42890
  • ក្នុងមួយរយៈចុងក្រោយនេះ Angel Di Maria បានផ្ដល់បទសម្ភាសន៍ជាច្រើន និងបានរិះគន់អតីតមិត្តរួមក្រុមមួយចំនួនផង ខណៈ Cristiano Ronaldo និង Jose Mourinho ក៏ត្រូវបានខ្សែបម្រើខាងលើលើកមកនិយាយផងដែរ។
    ថ្លែងទៅកាន់ Libero អំពីក្លិបអាជីពរបស់គាត់ ខ្សែបម្រើអន្តរជាតិអាហ្សង់ទីន Angel Di Maria បាននិយាយថា៖ “លោក Jose Mourinho ជាមនុស្សឆ្កួ.ត។ ជាមួយខ្ញុំគាត់តែងតែជាមនុស្សល្អ”។
    តារាឆ្នើម PSG វ័យ ៣៣ឆ្នាំរូបនេះលើកឡើងទៀតថា៖ “ទោះគាត់ប្រយុទ្ធជាមួយអ្នកណាក៏ដោយគាត់មិនដែលឱ្យ F*** ទេ។ មានពេលមួយដែលគាត់ប្រយុទ្ធជាមួយ Cristiano Ronaldo គាត់បានប្រាប់ Ronaldo ថាគាត់មិនរត់ទេ មនុស្សគ្រប់គ្នាបានរត់ទៅរកគាត់”។
    Di Maria បានធ្វើការដំបូងក្រោមការដឹកនាំរបស់លោក Mourinho នៅឯក្លិប Real Madrid ក្នុងកំឡុងពេលការប្រកួតប្រជែងរវាងក្រុម Real ទល់នឹងក្រុម Barcelona នៅដើមឆ្នាំ ២០១០ នៅពេលដែលលោក Pep Guardiola ដឹកនាំនៅកីឡដ្ឋាន Camp Nou៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី