វីរៈបុរសម្នាក់រិះគន់ខ្លាំងៗទៅលើ Ronaldo ថា បានរត់ចោល Juventus នៅក្នុងគ្រាលំបាក

24427
  • Cristiano Ronaldo ត្រូវបានរិះគន់ដោយវីរបុរស Juventus លោក Alessio Tacchinardi ដែលបានបង្ខំចាកចេញពីទីក្រុង Turin ភ្លាមៗទាន់ហន់ ខណៈដែលតារាឆ្នើមសញ្ជាតិព័រទុយហ្កាល់រូបនេះបានប្រាប់ថា គាត់នឹងចាកចេញពីក្រុមសេះបង្កង់ក្នុងស្ថានភាពដ៏ពិបាក។
    អតីតតារាឆ្នើមអ៊ីតាលីលោក Tacchinardi បានប្រាប់ Tuttosport ថា៖ “Ronaldo គួរតែចាកចេញតាមរបៀបផ្សេង មិនមែននៅលើយន្តហោះឯកជនរបស់គាត់ទេ ខណៈដែលលោក Allegri បាននិយាយជាមួយក្រុមមុនការប្រកួតជាមួយ Empoli។ ខ្ញុំរំពឹងថានឹងមានសន្និសីទកាសែតដើម្បីនិយាយលាអ្នកគាំទ្រ។ ពួកគេសមនឹងទទួលបានអ្វីដែលខុសនេះ”។
    លោកបន្តទៀតថា៖ “មិនមានវីរបុរសបែបនេះទៀតទេដូចជា Del Piero, Totti, Maldini ឬ Zanetti ប៉ុន្តែវាមិនមែនជារឿងរីករាយទេដែលបានឮពី Ronaldo ថាគាត់នឹងត្រលប់ទៅកន្លែងដែលគាត់មានអារម្មណ៍ដូចជាផ្ទះ។ គាត់បានធ្វើឱ្យ Juventus ស្ថិតក្នុងស្ថានភាពលំបាក ដោយចាកចេញពីរបីថ្ងៃមុនពេលបញ្ចប់នៃទីផ្សារដោះដូរកីឡាករ។ វាមិនអាចជំនួសម៉ាស៊ីនរកគ្រាប់ដូចជាគាត់បានទេ”។
    Ronaldo បានសម្រេចចាកចេញពី Juventus ក្រោយចំណាយពេល ៣ឆ្នាំនៅទីនោះ និងបានវិលត្រឡប់ទៅក្លិបចាស់បិសាចក្រហម Manchester United វិញនារដូវក្ដៅនេះ បន្ទាប់ពីចាកចេញអស់រយៈពេល ១២ឆ្នាំ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី