គ្រូកូឡុំប៊ីនិយាយថា James Rodriguez ត្រូវការ ៥០០% ទើបអាចជាប់ជម្រើសជាតិម្ដងទៀត

37562
  • បច្ចុប្បន្ន James Rodriguez មិនពេញចិត្តក្លិបនិងប្រទេសរបស់គាត់ឡើយ ដោយតារាក្រុម Everton ត្រូវបានព្រមានដោយគ្រូបង្វឹកកូឡុំប៊ី Reinaldo Rueda ថាគាត់នឹងត្រូវឈានដល់ ៥០០% ដើម្បីអាចជាប់ជម្រើសជាតិវិញ។
    នោះអាចជាការតស៊ូសម្រាប់កីឡាករអាមេរិចខាងត្បូង ខណៈដែលគាត់នៅតែស្ថិតក្នុងភាពមិនច្បាស់លាស់នៃផែនការរបស់លោក Rafa Benitez នៅឯ Goodison Park ដោយមិនទាន់បានលេងសោះសម្រាប់ក្រុមស្ករគ្រាប់នៅរដូវកាលនេះ។ អនាគតរបស់ James ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មិនល្អទាល់តែសោះ ទាំងនៅ Bayern, Real Madrid និងថ្មីៗនេះជាមួយ Everton និងក្រុមជម្រើសជាតិ។
    គ្រូកូឡុំប៊ីលោក Rueda បានប្រាប់អ្នកយកព័ត៌មានអំពីស្ថានភាពរបស់ James ថា៖ “វាមិនត្រឹមតែជាសះស្បើយពីរបួសនោះទេ ប៉ុន្តែថែមទាំងជាការត្រៀមខ្លួនឡើងវិញនៃការប្រកួត។ ខ្ញុំគិតថាវាច្បាស់ណាស់ យើងមិនអាចធ្វើបាប James និងក្រុមជម្រើសជាតិបានទេ នៅពេលដែលយើងឃើញគាត់អស់ពីសមត្ថភាព យើងចង់បានគាត់នៅពេលគាត់មាន ៥០០% ព្រោះ ១០០% មិនគ្រប់គ្រាន់សម្រាប់ក្រុមជម្រើសជាតិទេ”។
    លោកបាននិយាយទៀតថា៖ “យើងតែងតែប្រាប់កីឡាករថាពួកគេត្រូវតែមាន ៥០០% នោះគឺជាអ្វីដែលតម្រូវឱ្យមាននៅក្នុងក្រុមជម្រើសជាតិកូឡុំប៊ី។ យើងចង់ឱ្យកីឡាករយកចិត្តទុកដាក់ចំពោះខ្លួនឯង ចំពោះរឿងដែលអាចកើតមានទាំងអស់។ ៥០០% នោះពាក់ព័ន្ធនឹងកត្តានិងរឿងមួយចំនួន”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី