លោក Jose បដិសេធមិនផ្តល់ព័ត៌មានដល់ MUTV ដោយនិយាយថា ហេតុអ្វីបានជាខ្ញុំគួរឆ្លើយទៅអ្នក?

5816

លោក Jose Mourinho បានដើរចេញពីក្រុមព័ត៌មានពីបណ្តាញទូរទស្សន៍របស់ក្លិប Manchester United បន្ទាប់ពីបានសារភាពថាលោកនឹងមានការលំបាកក្នុងការដាក់កីឡាករលេងដើម្បីជួបជាមួយ Arsenal ក្នុងក្របខ័ណ្ឌ Premier League នាយប់នេះ ។

Image result for Jose Mourinho

ក្លឹបបិសាចក្រហម Manchester United នឹងត្រូវធ្វើការប្រកួតនៅរាត្រីថ្ងៃពុធនេះជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ដែលកំពុងស្វែងរកជ័យជម្នះលីគជាលើកដំបូងចាប់តាំងពីថ្ងៃទី ៣ ខែ វិច្ឆិកា ខណៈដែលពួកគេត្រូវប្រឈមមុខជាមួយក្រុមមួយដែលមានពិន្ទុលើសពួកគេរហូតដល់ ៨ ពិន្ទុឯណោះ ។ លោក Mourinho នឹងត្រូវធ្វើការប្រកួតដោយគ្មានវត្តមានខ្សែការពារ Victor Lindelof, Chris Smalling និង Eric Bailly ឡើយ ខណៈដែលពួកគេត្រូវបានរងការខកចិត្តក្នុងលទ្ធផល ២-២ ក្រោមស្នាដៃក្រុម Southampton កាលពីថ្ងៃសៅរ៍ ហើយលោក Jose Mourinho ត្រូវបាន MUTV ស្នើឱ្យធ្វើបច្ចុប្បន្នភាពលើវិបត្តិរបួសខ្សែការពារ ។

Related image

បុរសវ័យ ៥៥ ឆ្នាំរូបនេះបានឆ្លើយថា៖ ” ខ្ញុំមិនចង់ធ្វើបច្ចុប្បន្នភាពជាមួយអ្នកទេ ។ ខ្ញុំចង់ឱ្យទូរទស្សន៍ Arsenal សួរសំណួរដូចគ្នា ប៉ុន្តែពួកគេមិនអីទេពួកគេលាក់អ្វីៗទាំងអស់អំពីបញ្ហផ្ទៃក្នុងរបស់ពួកគេ ដូច្នេះហេតុអ្វីខ្ញុំគួរឆ្លើយរបស់អ្នក?” ។

Related image

ក្រុមបិសាចក្រហម Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្រុមកំពុងឡើងជើងក្លឹបកាំភ្លើងធំ Arsenal ក្នុងរាត្រីនេះប្រចាំសប្ដាហ៍ទី ១៥ នៃក្របខ័ណ្ឌ Premier League ។ ហើយពួកគេនឹងបន្តជួបជាមួយក្លឹប Fulham នៅថ្ងៃសៅរ៍ មុនជួបជាមួយក្រុមយក្សរបស់អេស្ប៉ាញក្លឹប Valencia នៅថ្ងៃទី ១២ ខែ ធ្នូ ដែលជាប្រកួតចុងក្រោយប្រចាំពូល H ក្នុងក្របខ័ណ្ឌ UEFA Champions ។ ដោយលោក Jose Mourinho មានការលំបាកយ៉ាងខ្លាំងក្នុងការដាក់កីឡាករជម្រើស ១១ នាក់ដំបូងក្នុងជំនួបទាំងនេះ ខណះកីឡាកររបស់ពួកគេជាច្រើនកំពុងទទួលរងរបួស ។

Image result for Manchester United

លោក Mourinho បានមានប្រសាសន៍ថា៖ ” យើងនឹងស្ថិតនៅក្នុងការលំបាកម្ដងទៀតដើម្បីកសាងក្រុម ។ យើងនឹងត្រូវធ្វើការផ្លាស់ប្តូរនិងទូទាត់សងជាថ្មីម្តងទៀតដើម្បីព្យាយាមផ្តល់តុល្យភាពដល់ក្រុម ។ ប៉ុន្តែបន្ទាប់មកខ្ញុំជឿជាក់ថាយើងនឹងមានស្មារតីដើម្បីប្រយុទ្ធនិងព្យាយាមឈ្នះការប្រកួតទាំងនេះ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី